https://www.ballkhr.com/blog?blog_title=ข่าว20-01-2019 / Koscielny រកបានគ្រាប់ទី១រដូវកាលនេះជួយ Arsenal យកឈ្នះ Chelsea ២-០ข่าว20-01-2019 / Koscielny រកបានគ្រាប់ទី១រដូវកាលនេះជួយ Arsenal យកឈ្នះ Chelsea ២-០BallKh.com present " ข่าว20-01-2019 / Koscielny រកបានគ្រាប់ទី១រដូវកាលនេះជួយ Arsenal យកឈ្នះ Chelsea ២-០" Koscielny រកបានគ្រាប់ទី១រដូវកាលនេះជួយ Arsenal យកឈ្នះ Chelsea ២-០
ខ្សែការពារកណ្ដាល និងជាប្រធានក្រុមរបស់កាំភ្លើងធំ L. Koscielny រកបានគ្រាប់ទី១របស់ខ្លួននៅរដូវកាលនេះជួយ Arsenal យកឈ្នះទៅលើ Chelsea ២-០ កាលពីយប់មិញក្នុងការប្រកួតសប្ដាហ៍ទី២៣ English Premier League ។
ការប្រកួតយប់មិញរបស់ L. Koscielny ជាការប្រកួតទី៦ ក្នុងរដូវកាលនេះបន្ទាប់ពីគេមានរបួសជាច្រើនខែ ហើយមិនអាចជួយក្រុមបាន។ ១គ្រាប់យប់មិញរបស់ខ្សែការពារជម្រើសជាតិបារាំងយប់មិញរកបាននៅនាទីទី៣៩ បន្ទាប់ពីគ្រាប់ទី១ រកបានដោយខ្សែប្រយុទ្ធសញ្ជាតិបារាំងដូចគ្នា A. Lacazette នៅនាទីទី១៤។
ជ័យជម្នះយប់មិញរបស់កាំភ្លើងធំធ្វើឲ្យពួកគេមានពិន្ទុស្មើ Manchester United ៤៤ ពិន្ទុដូចគ្នា ដោយ Arsenal ឈរលេខ ៥ ស្របពេល Man Utd ស្ថិតនៅលេខ៦៕អត្ថបទ៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1447/14/Untitled-1.jpg
ข่าว19-01-2019 / Emery ភ័យ បើចាញ់ Chelsea អាចនឹងបញ្ចប់ក្ដីសង្ឃឹម Top4 របស់ Arsenal
ข่าว19-01-2019 / Emery ភ័យ បើចាញ់ Chelsea អាចនឹងបញ្ចប់ក្ដីសង្ឃឹម Top4 របស់ Arsenal
https://www.ballkhr.com/blog?blog_title=ข่าว18-01-2019 / Mourinho៖ Chelsea ជាអ្នកលក់ Salah មិនមែនខ្ញុំទេข่าว18-01-2019 / Mourinho៖ Chelsea ជាអ្នកលក់ Salah មិនមែនខ្ញុំទេBallKh.com present " ข่าว18-01-2019 / Mourinho៖ Chelsea ជាអ្នកលក់ Salah មិនមែនខ្ញុំទេ" Mourinho៖ Chelsea ជាអ្នកលក់ Salah មិនមែនខ្ញុំទេ
លោក Jose Mourinho បានលើកឡើងថា ការលក់ខ្សែប្រយុទ្ធ Mohamed Salah គឺជាការសម្រេចចិត្តរបស់តោខៀវ Chelsea មិនមែនលោកទេ។
Salah បានចូលរួមជាមួយ Chelsea ក្នុងតម្លៃ១១លានផោនពីក្លឹប Basel កាលពីខែ មករា ឆ្នាំ ២០១៤ បន្ទាប់ពីគេបង្ហាញទម្រង់លេងល្អក្នុងពីរប្រកួតនៅ Champions League ទល់នឹង Chelsea។ ប៉ុន្តែនៅ Stamford Bridge គេបង្ហាញខ្លួនបាន១៩ប្រកួតប៉ុណ្ណោះ មុនពេលខ្ចីជើងទៅ Fiorentina និង Roma។ បន្ទាប់មកក្លាយជាកីឡាករពេញសិទ្ធិរបស់ Roma។
ចាប់តាំងពីមកដល់ Liverpool ក្នុងតម្លៃខ្លួន៣៤លានផោនកាលពីខែ មិថុនា ឆ្នាំ ២០១៧ Salah បានអភិវឌ្ឍន៍ខ្លួនក្លាយជាខ្សែប្រយុទ្ធកំពូលម្នាក់ និងជួយក្លឹបឡើងវគ្គផ្ដាច់ព្រ័ត្រ Champions League។ រឿងរ៉ាងកាល Salah នៅ Chelsea លោក Jose បាននិយាយថា៖ “ពេលដែលក្លឹបសម្រេចចិត្តលក់គេ គឺមិនមែនខ្ញុំជាអ្នកសម្រេចទេ។ ខ្ញុំបានទិញគេ ខ្ញុំមិនបានលក់គេទេ ហើយទំនាក់ទំនងរបស់ខ្ញុំជាមួយគឺល្អ”៕ប្រភព៖ Sky Sports ប្រែសម្រួល៖ Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1441/14/Untitled-11.jpg
ข่าว17-01-2019 ១ក្បាលរបស់ Ronaldo ជួយ Juventus លើកពាន១រដូវកាលនេះ
ข่าว17-01-2019 ១ក្បាលរបស់ Ronaldo ជួយ Juventus លើកពាន១រដូវកាលនេះ
https://www.ballkhr.com/blog?blog_title=ข่าว17-01-2019 ១ក្បាលរបស់ Ronaldo ជួយ Juventus លើកពាន១រដូវកាលនេះข่าว17-01-2019 ១ក្បាលរបស់ Ronaldo ជួយ Juventus លើកពាន១រដូវកាលនេះBallKh.com present " ข่าว17-01-2019 ១ក្បាលរបស់ Ronaldo ជួយ Juventus លើកពាន១រដូវកាលនេះ" ១ក្បាលរបស់ Ronaldo ជួយ Juventus លើកពាន១រដូវកាលនេះ
បាល់តែមួយក្បាលរបស់ Cristiano Ronaldo គ្រប់គ្រាន់នឹងធ្វើឲ្យ Juventus យកឈ្នះ AC Milan ១ទល់នឹងក្លាយជាម្ចាស់ជើងឯក Supercoppa Italiana ជាលើកទី៨។
ពាន Supercoppa Italiana គឺជាពានដែលក្រុមជើងឯក Serie A ត្រូវប៉ះគ្នាជាមួយជើងឯក Coppa Italia តែដោយសារ Juventus បានឈ្នះពានទាំងពីរ ដូច្នេះគេតម្រូវឲ្យ AC Milan ដែលជាជើងឯករង Coppa Italia កាលពីឆ្នាំមុនប្រកួតប្រជែងជាមួយ Juventus។
ការប្រកួតកាលពីយប់មិញមិនបានធ្វើឡើងក្នុងទឹកដីអ៊ីតាលីនោះទេពោលគឺធ្វើឡើងនៅ អារ៉ាប៊ីសាអូឌីត ហើយវាក៏មិនមែនជារឿងចម្លែកដែរ ដោយហេតុថាពាននេះជារឿយៗតែងប្រកួតនៅបរទេសដើម្បីទាក់ទាញអ្នកគាំទ្រ។ ប្រទេសដែលធ្លាប់ធ្វើម្ចាស់ផ្ទះ Supercoppa Italiana មានដូចជា អ៊ីតាលីខ្លួនឯង, អាមេរិក, ចិន, លីបេរីយ៉ា, កាតា និងយប់មិញគឺអារ៉ាប៊ី៕ប្រភព៖ theguardian ប្រែសម្រួល៖ Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1438/14/Untitled-1៣.jpg
ข่าว16-01-2019 / Arnold របួស តើ Liverpool អាចហៅ Clyne មកវិញទេ?
ข่าว16-01-2019 / Arnold របួស តើ Liverpool អាចហៅ Clyne មកវិញទេ?
https://www.ballkhr.com/blog?blog_title=ជំនួប El Clasico ជើងទី ២ ត្រូវបានទម្លាយឲ្យដឹងហើយជំនួប El Clasico ជើងទី ២ ត្រូវបានទម្លាយឲ្យដឹងហើយBallKh.com present " ជំនួប El Clasico ជើងទី ២ ត្រូវបានទម្លាយឲ្យដឹងហើយ" ជំនួប El Clasico ជើងទី ២ ត្រូវបានទម្លាយឲ្យដឹងហើយ
ប្រកួត El Clasico ជើងទី ២ រដូវកាល ២០១៨/១៩ ដែលនឹងធ្វើឡើងនៅទឹកដីរបស់ Real Madrid ត្រូវបានប្រកាសចេញហើយ។
បើតាមលោក Javier Tebas ប្រធាន La Liga បានបញ្ជាក់ថាប្រកួតរវាង Real Madrid និង Barcelona ធ្វើឡើងនៅក្នុងថ្ងៃសៅរ៍ទី០២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ២.៤៥ យប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យទី០៣ ខែមីនា (ម៉ោងនៅកម្ពុជា) ពោលគឺ៣ថ្ងៃមុនពេលដែល ក្លឹបអធិរាជស ជួបនឹងក្លឹបហុល្លង់ Ajax ជើងទី ២ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ក្របខ័ណ្ឌ UEFA Champions League។
សូមបញ្ជាក់ផងដែរថា កាលពីជើងទី ១ នៃប្រកួត El Clasico ក្លឹប Barcelona ក្នុងរដូវកាល ២០១៨/១៩ នេះបានយកឈ្នះក្លឹប Real Madrid ក្នុងលទ្ធផល ៥ ទល់នឹង ១។
គិតត្រឹមពេលនេះដែរ ក្លឹប Real Madrid កំពុងឈរលើចំណាត់ថ្នាក់លេខ ៤ ដែលមាន ៣៣ពិន្ទុក្នុងដៃ និងគម្លាតពីក្រុមកំពូលតារាង Barcelona ចំនួន ១០ពិន្ទុ៕
ប្រភព៖ Marca ប្រែសម្រួល៖ ហ៊ីម រស្មី
https://www.ballkhr.com/admin/assets/img/blog/1429/14/5c3c8e6719589_1547472480_large.jpg
ข่าว14-01-2019 / សង្គ្រោះបាល់១១ដង De Gea ជួយ Man Utd បន្តឈ្នះ៦ប្រកួតជាប់គ្នា
ข่าว14-01-2019 / សង្គ្រោះបាល់១១ដង De Gea ជួយ Man Utd បន្តឈ្នះ៦ប្រកួតជាប់គ្នា
https://www.ballkhr.com/blog?blog_title=ข่าว14-01-2019 / សង្គ្រោះបាល់១១ដង De Gea ជួយ Man Utd បន្តឈ្នះ៦ប្រកួតជាប់គ្នាข่าว14-01-2019 / សង្គ្រោះបាល់១១ដង De Gea ជួយ Man Utd បន្តឈ្នះ៦ប្រកួតជាប់គ្នាBallKh.com present " ข่าว14-01-2019 / សង្គ្រោះបាល់១១ដង De Gea ជួយ Man Utd បន្តឈ្នះ៦ប្រកួតជាប់គ្នា" សង្គ្រោះបាល់១១ដង De Gea ជួយ Man Utd បន្តឈ្នះ៦ប្រកួតជាប់គ្នា
David de Gea ត្រូវបានគេចាត់ទុកថាជា Man of the Match កាលពីយប់មិញក្នុងការប្រកួតដែល Manchester United យកឈ្នះម្ចាស់ផ្ទះ Tottenham Hotspur ១ទល់នឹង០នៅ Wembley។អ្នកចាំទីសញ្ជាតិអេស្ប៉ាញបានសង្គ្រោះបាល់គ្រោះថ្នាក់រហូត១១ដងធ្វើឲ្យក្រុមលោក Ole Gunnaer Solskjaer ឈ្នះ៦លើពី៦ប្រកួតកន្លងមក កើបយក១៨ពិន្ទុពេញ។ មានតែការប្រកួតទល់ Arsenal ក្នុងឆ្នាំ២០១៧ប៉ុណ្ណោះដែល De Gea សង្គ្រោះបាល់បានច្រើនជាងយប់មិញគឺ ១៤ដងក្នុង១ប្រកួត។
យ៉ាងណា United មិនទាន់ប្រែប្រួលចំណាត់ថ្នាក់នៅឡើយទេទោះឈ្នះ៦ដងជាប់គ្នាក៏ដោយពោលគឺស្ថិតនៅលេង៦ដដែលគ្រាន់តែមានពិន្ទុស្មើលេង៥ Arsenal ចំនួន៤១ពិន្ទុដូចគ្នា។ ប្រកួតបន្ទាប់ក្រុមរហស្សនាមថាបិសាចក្រហមរំពឹងឈ្នះប្រកួតទី៧ដោយត្រូវប៉ះ Brighton នៅ Old Trafford៕
ប្រភព៖ Premier League ប្រែសម្រួល៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1426/14/Untitled-1.jpg
https://www.ballkhr.com/blog?blog_title=ข่าว13-01-2019ข่าว13-01-2019BallKh.com present " ข่าว13-01-2019" Chelsea ឈ្នះ Arsenal ចាញ់ធ្វើឲ្យតំបន់ Top 4 កាន់តែសុវត្ថិភាព
Arsenal ធ្វើមិនបានល្អសោះក្នុងការប្រកួតយប់មិញដោយភ្លាត់ចាញ់ West Ham ដោយលទ្ធផល១ទល់នឹង០ ធ្វើឲ្យលទ្ធភាពដើម្បីកៅអីតំបន់ Top 4 កាន់តែដាច់ឆ្ងាយទៅៗ។ស្របពេល Chelsea បានយកឈ្នះ Newcastle ២-១ នៅថ្ងៃជាមួយគ្នាហើយ Arsenal ចាញ់នោះធ្វើឲ្យពួកគេពេលនេះតាមពីក្រោយក្រុមលេខ៤រហូត៦ពិន្ទុ និងចាញ់គ្រាប់សំណល់ចំនួន៩គ្រាប់។ កីឡាករវ័យ១៩ឆ្នាំ Declan Rice គឺជាអ្នកស៊ុតបញ្ចូលទីឲ្យ West Ham យកឈ្នះក្រុមរហស្សនាមថាកាំភ្លើងធំ។
ដោយឡែកជ័យជម្នះរបស់ Chelsea ស៊ុតបញ្ចូលទីដោយ Pedro នៅនាទី ទី៩ និង Willian នៅនាទី៥៧ រីឯ Newcastle វិញរកគ្រាប់បានដោយ Clark នៅនាទី៤០។ យប់នេះក្រុមខ្លាំង២ទៀតនឹងធ្វើការប្រកួតប្រជែងយក៣ពិន្ទុក្នុងនោះគឺ Tottenham Hotspur ត្រូវប៉ះ Manchester United៕អត្ថបទ៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1423/14/Untitled-1.jpg
Tiger Street Football Festival 2019 មណ្ឌលតាកែវចាប់គូរួចរាល់សុទ្ធតែក្រុមខ្លាំងប៉ះគ្នា
Tiger Street Football Festival 2019 មណ្ឌលតាកែវចាប់គូរួចរាល់សុទ្ធតែក្រុមខ្លាំងប៉ះគ្នា
https://www.ballkhr.com/blog?blog_title=ข่าว11-01-2019 / Son នឹងអវត្តមានប្រកួត Spurs ណាខ្លះពេលទៅជួយកូរ៉េនៅ Asian Cupข่าว11-01-2019 / Son នឹងអវត្តមានប្រកួត Spurs ណាខ្លះពេលទៅជួយកូរ៉េនៅ Asian CupBallKh.com present " ข่าว11-01-2019 / Son នឹងអវត្តមានប្រកួត Spurs ណាខ្លះពេលទៅជួយកូរ៉េនៅ Asian Cup" Son នឹងអវត្តមានប្រកួត Spurs ណាខ្លះពេលទៅជួយកូរ៉េនៅ Asian Cup
Tottenham ដែលកំពុងមមាញឹកក្នុងការដណ្ដើមពាន៤នៅក្នុងដៃនោះ នឹងត្រូវបាត់បង់កម្លាំងសំខាន់ជួរមុខម្នាក់គឺ Son Heung-min ដោយសារជាប់កាតព្វកិច្ចទៅជួយជម្រើសជាតិកូរ៉េខាងត្បូងនៅ Asian Cup។
ក្រុមលោក Mauricio Pochettino កំពុងប្រដេញពិន្ទុកំពូលតារាងនៅ Premier League, ត្រូវលេងជុំទី៤ FA Cup, វគ្គ១៦ក្រុមចុងក្រោយ Champions League និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ League Cup។ ស្របពេលជាប់ដៃលេងពានទាំងនេះ Son ឯណោះវិញក៏មានកាតព្វកិច្ចសារជាថ្មីទៅជួយក្រុមជម្រើសជាតិរបស់ខ្លួនផងដែរ។
កីឡាករវ័យ២៦ឆ្នាំបានអវត្តមានជួយជម្រើសជាតិក្នុងប្រកួតប៉ះ ហ្វីលីពីនម្ដងមកហើយដោយសារជាប់លេង League Cup ជើងទី១ឲ្យ Spurs ឈ្នះ Chelsea។ ប៉ុន្តែរូបគេនឹងទៅជួយពេលកូរ៉េខាងត្បូងប៉ះ កាហ្សាក់ស្ថាន និងចិន ថ្ងៃទី១១ និង១៦ ខែវិច្ឆិកា បើសិនគ្មានការប្រែប្រួល។
អំឡុងពេលបម្រើជាតិនេះ Son នឹងអវត្តមានប្រកួតដែល Spurs ប៉ះ Manchester United។ ក្នុងករណីកូរ៉េឡើងទៅវគ្គ១៦ក្រុម Son នឹងបន្តអវត្តមានចំប្រកួតប៉ះ Fulham ហើយបើឡើងដល់វគ្គ៨ក្រុមរូបគេនឹងអវត្តមានប្រកួតប៉ះ Chelsea នៅ League Cup និង FA Cup ទល់ Crystal បន្ថែម។
ក្នុងករណីកូរ៉េឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមានន័យថាកីឡាករពាក់លេខ៧នឹងអវត្តមានប្រកួតប៉ះ Watford ហើយបើឡើងដល់វគ្គផ្ដាច់ព្រ័ត្ររូបគេនឹងអវត្តមានប្រកួតប៉ះ Newcastle ថែមទៀត៕ប្រភព៖ Goal ប្រែសម្រួល៖ Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1405/14/Untitled-1១.jpg