https://www.ballkhr.com/blog?blog_title=ข่าว10-01-2019 / PSG ធ្លាក់ចេញពីពាន French Cup ក្រោយចាញ់ក្រុមបាតតារាង គួរឲ្យភ្ញាក់ផ្អើលข่าว10-01-2019 / PSG ធ្លាក់ចេញពីពាន French Cup ក្រោយចាញ់ក្រុមបាតតារាង គួរឲ្យភ្ញាក់ផ្អើលBallKh.com present " ข่าว10-01-2019 / PSG ធ្លាក់ចេញពីពាន French Cup ក្រោយចាញ់ក្រុមបាតតារាង គួរឲ្យភ្ញាក់ផ្អើល" PSG ធ្លាក់ចេញពីពាន French Cup ក្រោយចាញ់ក្រុមបាតតារាង គួរឲ្យភ្ញាក់ផ្អើល
ក្រុមមិនស្គាល់ពាក្យថាចាញ់នៅ Ligue 1 និងជាម្ចាស់ជើងឯកចាស់ French League Cup បានធ្លាក់ចេញពីកម្មវិធីនេះយ៉ាងគួរឲ្យភ្ញាក់ផ្អើលក្រោយរងបរាជ័យនៅទឹកដីខ្លួនឯង ១-២ ក្រោមស្នាដៃរបស់ Guingamp។ប្រកួតយប់មិញ Neymar បានស៊ុតបើកឆាក១គ្រាប់មុននៅនាទី ៦៣ ប៉ុន្តែក្រុមភ្ញៀវបានសង២គ្រាប់វិញសុទ្ធសឹងជាបាល់ប៉េណាល់ទីដែលស៊ុតដោយ N'Gbakoto នៅនាទី៨១ និង MarcuThurams ជាកូនរបស់វីរបុរសបារាំង Lilian នៅចុងម៉ោងនាទី៩០។
នេះគឺជាការបាត់បង់ឱកាសប្រជែងពានលើកដំបូងរបស់ក្រុមយក្សបារាំងបន្ទាប់ពីពួកគេធ្លាប់លើក French League Cup ៤រដូវកាលចុងក្រោយជាប់ៗគ្នា។ ដោយឡែក Monaco របស់ Thierry Henry បានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រោយយកឈ្នះ Rennes ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៨-៧៕ប្រភព៖ theguardian ប្រែសម្រួល៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1402/14/Untitled-89.jpg
Kane ជាកីឡាករ Spurs ទីមួយដែលរកគ្រាប់បាល់បានយ៉ាងហោច ២០គ្រាប់ ៥រដូវកាលជាប់គ្នា
Kane ជាកីឡាករ Spurs ទីមួយដែលរកគ្រាប់បាល់បានយ៉ាងហោច ២០គ្រាប់ ៥រដូវកាលជាប់គ្នា
https://www.ballkhr.com/blog?blog_title=ข่าว06-01-2019 /ข่าว06-01-2019 /BallKh.com present " ข่าว06-01-2019 /" ·
អ្នកវិភាគ៖នាំយក Diego Costa មកវិញនឹងធ្វើឲ្យ Chelsea ខ្លាំងម្តងទៀត
Chelsea បានស៊ុតបញ្ចូលទីគ្រាប់បាល់តិចបំផុតក្នុងចំណោមក្រុមកំពូលតារាងទាំង៦។ ៣៨ គ្រាប់ក្នុងការប្រកួត២១លើក ពិតជាពិបាកនឹងឲ្យក្រុមនេះឈ្នះពាន Premier League ណាស់ មិនថាក្លឹបតោខៀវមានប្រព័ន្ធការពាររឹងមាំយ៉ាងណា។តែបញ្ហានៅត្រង់ក្លឹបម្ចាស់ជើងឯក Champions League រដូវកាល ២០១១-១២ នេះកំពុងខ្វះខ្សែប្រយុទ្ធមុតស្រួចដូចជា Harry Kane, Mo Salah ឬ Sergio Aguero ។
អ្នកវិភាគ Peter Crouch របស់ Sportsmail មើលឃើញថាជម្រើស Gonzalo Higuain ឬ Karim Benzema មិនប្រាកដថាល្អជាង Diego Costa ទេ។Costa បានចែកផ្លូវជាមួយ Chelsea មកពីកាលណោះតារាឆ្នើមអេស្ប៉ាញមានភាពរកាំរកូសជាមួយគ្រូបង្វឹក Antonio Conte គឺមិនមែនមកពីក្លឹបទេ ប៉ុន្តែ Chelsea ខ្លួនឯងក៏មិនបានធ្វើអ្វីដើម្បីរក្សា Costa ទុកដែរ។នៅពេល Chelsea លើកពាន EPL កាលពីឆ្នាំ២០១៥ ក្រោមអាណត្តិ Jose Mourinho កាលណោះ Costa ពិតជាខ្សែប្រយុទ្ធគ្រោះថ្នាក់បំផុត ហើយកីឡាករវ័យ៣០ឆ្នាំរូបនេះ ក៏បានបង្កព្យុះភ្លៀងម្តងទៀតនៅពេល Chesea លើកពាន Premier Leauge នៅឆ្នាំ២០១៧ ក្រោមការដឹកនាំរបស់ Conte។
តើឆ្នាំ ២០១៩ Costa នឹងត្រលប់មកជួយ Maurizio Sarri ដូចធ្លាប់ជួយលោក Mourinho និង Conte ដែរឬទេ?អ្នកវិភាគរបស់ Sportsmail មើលឃើញថាបើ Costa ពិតជាត្រលប់ទៅ Stamford Bridge មែននោះវានឹងជារឿងល្អសម្រាប់ Chelsea។ Sarri ត្រូវការខ្សែប្រយុទ្ធកណ្តាលម្នាក់ដើម្បីជួយលោក ខណៈដែល Costa ទំនងជានឹងសប្បាយរីករាយជាមួយ Madrid ប៉ុន្តែប្រសិនបើ Costa ចេញពី Chelsea ដោយសារតែហេតុផល Conte ដូច្នោះបញ្ហាគួរតែមានច្រកចេញ៕
ប្រភព៖ Dailymail ប្រែសម្រួល៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1391/14/Untitled-11.jpg
https://www.ballkhr.com/blog?blog_title=Kane ចង់ឃើញ Man City ឈ្នះ Liverpool ក្នុងប្រកួតយប់នេះKane ចង់ឃើញ Man City ឈ្នះ Liverpool ក្នុងប្រកួតយប់នេះBallKh.com present " Kane ចង់ឃើញ Man City ឈ្នះ Liverpool ក្នុងប្រកួតយប់នេះ" Kane ចង់ឃើញ Man City ឈ្នះ Liverpool ក្នុងប្រកួតយប់នេះ
ខ្សែប្រយុទ្ធក្លឹប Tottenham Hotspur កីឡាករ Harry Kane បានសារភាពថា ខ្លួន និង ក្លឹបរបស់ខ្លួនចង់ឃើញក្លឹប Manchester City ឈ្នះប្រកួតប៉ះនឹងក្លឹបកំពូលតារាង Liverpool ក្នុងប្រកួតសប្ដាហ៍ទី ២១នេះ។
ខ្សែប្រយុទ្ធអង់គ្លេសរូបនេះបានលើកឡើងថា៖ " យើងចង់ឃើញក្លឹប Manchester City ឈ្នះ Liverpool ដើម្បីកាត់បន្ថយគម្លាតពិន្ទុក្នុង Premier League តែយើងមិនអាចគ្រប់គ្រងរឿងនេះបានទេ។ អ្វីដែលយើងអាចធ្វើគឺ ខិតខំប្រឹងប្រែងដោយខ្លួនឯងដើម្បីលេងឲ្យឈ្នះ។ ប្រមាណឆ្នាំចុងក្រោយនេះ យើងបានឈរលេខ ២ ដោយនៅពីក្រោមក្លឹប Leicester (រដូវកាល ២០១៥/១៦) និង ក្លឹប Chelsea (រដូវកាល ២០១៦/១៧) '' ។
កីឡាកររូបនេះបានបន្តថា៖ " យើងនឹងដឹងពីលទ្ធផលក្នុងប្រកួតរវាង Liverpool និង Manchester City។ យើងមិនអាចគិតច្រើនពេកទេចំពោះក្រុមផ្សេង '' ។
ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសមួយនេះ កំពុងតែឈរក្នុងតំណែងជា Top Scorer ជាមួយនឹងខ្សែប្រយុទ្ធ Arsenal កីឡាករ Pierre Emerick Aubameyang គិតត្រឹមពេលបច្ចុប្បន្នក្នុងរដូវកាល ២០១៨/១៩ ដោយពួកគេបានស៊ុតចូល ១៤គ្រាប់។
ក្លឹប Tottenham Hotspur កំពុងតែឈរលើចំណាត់ថ្នាក់លេខ ២ ដោយមាន ៤៨ពិន្ទុ ខណៈក្លឹប Liverpool ដែលកំពុងឈរលេខ ១ មាន ៥៤ពិន្ទុ ហើយក្លឹប Manchester City ឈរលេខ ៣ មាន ៤៧ពិន្ទុ៕
ប្រភព៖ Goal ប្រែសម្រួល៖ ហ៊ីម រស្មី
https://www.ballkhr.com/admin/assets/img/blog/1379/14/5c2df7b1f0598_1546516380_large.jpg
https://www.ballkhr.com/blog?blog_title=ข่าว02-01-2019 / Auba និង Kane រកបានម្នាក់១ ឡើង១៤គ្រាប់ស្មើគ្នាក្នុងតារាង Top Scorerข่าว02-01-2019 / Auba និង Kane រកបានម្នាក់១ ឡើង១៤គ្រាប់ស្មើគ្នាក្នុងតារាង Top ScorerBallKh.com present " ข่าว02-01-2019 / Auba និង Kane រកបានម្នាក់១ ឡើង១៤គ្រាប់ស្មើគ្នាក្នុងតារាង Top Scorer" Auba និង Kane រកបានម្នាក់១ ឡើង១៤គ្រាប់ស្មើគ្នាក្នុងតារាង Top Scorer
Pierre-Emerick Aubameyang បានស៊ុតបញ្ចូលទី១គ្រាប់ទល់នឹង Fulham ដើម្បីឡើងលេខ១ក្នុងតារាង Top Scorer នៅក្របខ័ណ្ឌកំពូល Premier League។
១គ្រាប់យប់មិញធ្វើឲ្យខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងពេលនេះមាន១៤គ្រាប់ហើយ ស្មើគ្នាជាមួយ Harry Kane ដែលរកបាន១គ្រាប់ដូចគ្នាក្នុងការប្រកួតដែល Tottenham Hotspurs យកឈ្នះ Cardiff City ៣ទល់នឹង០។ ដោយឡែកកីឡាករប្រជែងស្បែកជើងមាស១រូបទៀតគឺ Salah បច្ចុប្បន្នមាន១៣គ្រាប់តាមពីក្រោយកីឡាករទាំងពីរ។
ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបត្រូវធ្វើការងារធ្ងន់នៅថ្ងៃព្រហស្បតិ៍នេះដោយសារ Liverpool ត្រូវប្រឈមមុខជាមួយជើងឯកចាស់ Manchester City។ បើសិនមិនអាចរកគ្រាប់បាន Salah នឹងបន្តតាមពីក្រោយ Auba និង Kane ចំនួន១គ្រាប់គិតត្រឹមសប្ដាហ៍ទី២១៕អត្ថបទ៖ Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1373/14/Untitled-1.jpg
ข่าว01-01-2019 - Man City យកបានយុវជនម្នាក់ពីក្លឹបនៅអេស្ប៉ាញ
ข่าว01-01-2019 - Man City យកបានយុវជនម្នាក់ពីក្លឹបនៅអេស្ប៉ាញ
https://www.ballkhr.com/blog?blog_title=ข่าว01-01-2019 - Man City យកបានយុវជនម្នាក់ពីក្លឹបនៅអេស្ប៉ាញข่าว01-01-2019 - Man City យកបានយុវជនម្នាក់ពីក្លឹបនៅអេស្ប៉ាញBallKh.com present " ข่าว01-01-2019 - Man City យកបានយុវជនម្នាក់ពីក្លឹបនៅអេស្ប៉ាញ" Man City យកបានយុវជនម្នាក់ពីក្លឹបនៅអេស្ប៉ាញ
មេឃខៀវ Manchester City និង Espanyol បានព្រមព្រមគ្នាលើការផ្ទេរយុវជនវ័យ ១៦ ឆ្នាំ Oscar Tarensi របស់អេស្ប៉ាញមកកាន់ទឹកដីអង់គ្លេសក្នុងពេលឆាប់ៗ។ នេះប្រភពពី Diario Sport។
ការផ្ទេរមិនត្រូវបានគេប្រកាសពីតម្លៃឡើយ។ យុវជនខាងលើ នឹងគ្រប់វ័យ ១៦ ឆ្នាំនៅថ្ងៃទី១០ ខែមករា ខាងមុខនេះ។ កីឡាកររូបនេះអាចលេងបានពីរទីតាំងពីបម្រើ និងខ្សែការពារ។ យុវជនខាងលើ នឹងតើតាមគន្លងយុវជន Barcelona, Eric Garcia និង Adria Bernabe ដែលបានផ្លាស់មកកាន់ Man City ដូចគ្នា៕
ប្រភព៖ Football Channel ប្រែសម្រួល៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1370/14/Untitled-15.jpg