https://www.ballkhr.com/blog?blog_title=VAR ដើរតួយ៉ាងសំខាន់ក្នុងជ័យជម្នះ Juventus យប់មិញVAR ដើរតួយ៉ាងសំខាន់ក្នុងជ័យជម្នះ Juventus យប់មិញBallKh.com present " VAR ដើរតួយ៉ាងសំខាន់ក្នុងជ័យជម្នះ Juventus យប់មិញ" VAR ដើរតួយ៉ាងសំខាន់ក្នុងជ័យជម្នះ Juventus យប់មិញ
Juventus បានបន្តដំណើរយ៉ាងរលូនក្នុងដំណើរឆ្ពោះទៅកាន់ជើងឯកអ៊ីតាលី Serie A បន្ទាប់ពីយកឈ្នះ Sampdoria ២ទល់នឹង១កាលពីយប់មិញ។
ក្រុមរហស្សនាមថាសេះបង្កង់មិនដែលស្គាល់ពាក្យថាចាញ់ឡើយនៅ១៩ប្រកួតកន្លងមកក្នុងនោះឈ្នះ១៧ និងស្មើ២ មាន៥៣ពិន្ទុនៅកំពូលតារាង ខណៈក្រុមលេខ២ដែលកំពុងដេញពីក្រោយនោះមានតែ៤៤ពិន្ទុប៉ុណ្ណោះ។ យ៉ាងណាការប៉ះគ្នារវាងក្រុមទាំងពីរមានការចាប់អារម្មណ៍ចំពោះការដើរតួយ៉ាងសំខាន់របស់វីដេអូជំនួយអាជ្ញាកណ្ដាល VAR។
VAR បានធ្វើរឿង៣ក្នុងការផ្លាស់ប្ដូរការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលដែលមានដូចជានៅនាទី៣២ Can អតីតកីឡាករ Liverpool បានប៉ះដៃក្នុងប្រអប់ដោយចេតនាធ្វើឲ្យអាជ្ញាកណ្ដាលផ្ដល់ប៉េណាល់ទីឲ្យ Sampdoria តាមស្មើគ្រាប់ Ronaldo ដែលស៊ុតនាំមុខតាំងពីដើមវគ្គទីមួយ។
បន្ទាប់មកនាទី៦៣ Juve បានលើកបាល់ជ្រុងដោយ Miralem Pjanic ហើយទៅប៉ះដៃ Alex Ferrari ធ្វើឲ្យអាជ្ញាកណ្ដាលផ្ដល់បាល់ប៉េឲ្យ Juve វិញម្ដងតាមការពិភាក្សាជាមួយ VARហើយ Ronaldo ជាអ្នកបញ្ចប់ទីបានសម្រេច។
ចុងក្រោយនៅនាទី៩០ ២ទៅហើយ Sampdoria មានឱកាសតាមស្មើ ប៉ុន្តែ VAR មើលឃើញថាបាល់របស់កីឡាករ Saponara ស្ថិតនៅក្នុងជំហរក្រៅល្បែង (Offside) ហើយអាជ្ញាកណ្ដាលបានរំសាយគ្រាប់បាល់វិញធ្វើឲ្យ Juventus បាន៣ពិន្ទុពីការប្រកួតនោះ៕
ប្រភព៖ Four Four Two ប្រែសម្រួល៖ វីរ័ត្ន
https://www.ballkhr.com/admin/assets/img/blog/1364/14/5c28493e10c4a_1546144020_large.jpg
https://www.ballkhr.com/blog?blog_title=ข่าว29-12-2018 / ប៉ះ Liverpool យប់នេះ Arsenal គ្មានវត្តមាន Mesut Ozil ទេข่าว29-12-2018 / ប៉ះ Liverpool យប់នេះ Arsenal គ្មានវត្តមាន Mesut Ozil ទេBallKh.com present " ข่าว29-12-2018 / ប៉ះ Liverpool យប់នេះ Arsenal គ្មានវត្តមាន Mesut Ozil ទេ" ប៉ះ Liverpool យប់នេះ Arsenal គ្មានវត្តមាន Mesut Ozil ទេ
ខ្សែបម្រើប្រយុទ្ធ Mesut Ozil មិនបានចូលរួមជាមួយ Arsenal ដើម្បីលេងទល់នឹងហង្សក្រហម Liverpool នៅ១២:៣០យប់នេះទេ ព្រោះតែគេមានបញ្ហារបួសជង្គង់។
ក្រុមលោក Unai Emery បានមកដល់ទីក្រុង Liverpool ហើយដើម្បីត្រៀមដណ្ដើម៣ពិន្ទុពីក្រុមលោក Jurgen Klopp។ ត្បិតតែ Ozil បានចូលរួមហ្វឹកហាត់កាលពីថ្ងៃសុក្រ ប៉ុន្តែដំណើរលើកនេះគ្មានវត្តមានគេមកជាមួយក្រុមទេ ដោយសាររបួស។
ក្រុមឈរកំពូលតារា Liverpool មិនទាន់ស្គាល់ជាតិចាញ់១៩ប្រកួតក្នុងរដូវកាលនេះ ខណៈ Arsenal នៅលេខ៥ គម្លាត២ពិន្ទុពីក្រុមលេខ៤ Chelsea។ ការប្រកួតចុងក្រោយរបស់ Arsenal ស្មើគ្នាក្រៅដីជាមួយ Brighton កាលពីថ្ងៃពុធ Ozil មានវត្តមានជាជម្រើសដំបូង តែសម្រាប់ការប្រកួតយប់នេះគេមិនបានមកជាមួយក្រុមទេ៕ប្រភព៖ The Sun ប្រែសម្រួល៖ Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1355/14/Untitled-1.jpg
https://www.ballkhr.com/blog?blog_title=ข่าว28-12-2018 /Messi ឆ្លើយតបយ៉ាងអេម ពេល Ronaldo បបួលទៅលេងនៅអ៊ីតាលីข่าว28-12-2018 /Messi ឆ្លើយតបយ៉ាងអេម ពេល Ronaldo បបួលទៅលេងនៅអ៊ីតាលីBallKh.com present " ข่าว28-12-2018 /Messi ឆ្លើយតបយ៉ាងអេម ពេល Ronaldo បបួលទៅលេងនៅអ៊ីតាលី" Messi ឆ្លើយតបយ៉ាងអេម ពេល Ronaldo បបួលទៅលេងនៅអ៊ីតាលី
Lionel Messi ទីបំផុតបានបោះពាក្យទៅ Cristiano Ronaldo វិញក្រោយអតីតគូប្រជែងនៅ La Liga ចង់ឃើញរូបគេចាកចេញពី Barcelona ហើយទៅលេងនៅក្លឹបណាក៏បាននៅអ៊ីតាលី។
Ronaldo បានចាកចេញពី Real Madrid មុនចាប់ផ្ដើមរដូវកាលថ្មីនេះដោយចូលរួមជាមួយ Juventus ក្រោយចំណាយពេល៩ឆ្នាំប្រជែងគ្នាជាមួយ Messi។ ទៅដល់អ៊ីតាលីខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់បានបបួល Messi ឲ្យស្វែងរកទ្រនំថ្មីកុំនៅតែក្លឹបមួយក្នុងអាជីពដូច្នោះ ហើយបើសិនជាអាចគឺទៅ Serie A កាន់តែល្អ។
"ខ្ញុំលេងនៅអង់គ្លេស, អេស្ប៉ាញ, អ៊ីតាលី និងព័រទុយហ្គាល់ ស្របពេល Messi លេងនៅតែអេស្ប៉ាញ។ សម្រាប់ខ្ញុំ ជីវិតគឺជាការប្រកួតប្រជែង។ ខ្ញុំសង្ឃឹមថា Messi នឹងមកលេងនៅអ៊ីតាលីដូចជាខ្ញុំនៅថ្ងៃណាមួយ"។ Ronaldo និយាយដូច្នេះ។
យ៉ាងណា Messi បានតបទៅវិញតាមរយៈកាសែត Marca ថា៖ យល់ព្រមទៅអ៊ីតាលីតាមការស្នើរបស់ Ronaldo? ខ្ញុំមិនត្រូវការនោះទេ។ ខ្ញុំកំពុងលេងនៅក្លឹបខ្លាំងបំផុតក្នុងលោក។ ការប្រកួតប្រជែងរបស់ខ្ញុំគឺប្រែប្រួលជារៀងរាល់ឆ្នាំ ដូច្នេះខ្ញុំមិនត្រូវការប្ដូរក្រុម ឬលីគឡើយ។ Barca គឺជាផ្ទះរបស់ខ្ញុំ"៕ប្រភព៖ Marca ប្រែសម្រួល៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1349/14/Untitled-1.jpg
មូលហេតុដែល Serie A រៀបចំការប្រកួតជាលើកដំបូងនៅ Boxing Day
មូលហេតុដែល Serie A រៀបចំការប្រកួតជាលើកដំបូងនៅ Boxing Day
https://www.ballkhr.com/blog?blog_title=មូលហេតុដែល Serie A រៀបចំការប្រកួតជាលើកដំបូងនៅ Boxing Dayមូលហេតុដែល Serie A រៀបចំការប្រកួតជាលើកដំបូងនៅ Boxing DayBallKh.com present " មូលហេតុដែល Serie A រៀបចំការប្រកួតជាលើកដំបូងនៅ Boxing Day" មូលហេតុដែល Serie A រៀបចំការប្រកួតជាលើកដំបូងនៅ Boxing Day
Boxing Day ជាថ្ងៃឈប់សម្រាកមួយថ្ងៃក្រោយពីថ្ងៃបុណ្យណូអែល របស់ចក្រភពអង់គ្លេស និង ដែនដីត្រួតត្រារបស់ខ្លួន ព្រមទាំងប្រទេសមួយចំនួននៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅថ្ងៃទី២៦ ខែធ្នូ ជារៀងរាល់ឆ្នាំ។
ក្នុងថ្ងៃនេះ ប្រកួតកីឡាធំៗ ដូចជាកីឡាបាល់ទាត់រៀបចំជាប្រពៃណីទៅហើយទូទាំងចក្រភពអង់គ្លេស ប៉ុន្តែក្នុងឆ្នាំនេះ លីគកំពូលអ៊ីតាលី Serie A ចាប់ផ្ដើមរៀបចំប្រកួតនៅ Boxing Dayដែរ។ ការសម្រេចចិត្តឲ្យធ្វើបែបនេះ គឺធ្វើឡើងនៅរដូវកាល ២០១៧/១៨។
មូលហេតុដែលរៀបចំប្រកួត Serie A ក្នុងថ្ងៃនេះដែរ ដោយសារថ្នាក់ដឹកនាំលីគបានមើលឃើញពីកំណើននៃអ្នកចូលរួមទស្សនាកក្នុងប្រកួតបាល់ទាត់នៅចក្រភពអង់គ្លេស។ ពួកគេបានសង្ឃឹមថា ស្ថានភាពបែបនេះនឹងមាននៅអ៊ីតាលីបើមានការរៀបចំប្រកួត Boxing Day។ ម្យ៉ាងទៀត ការសាកល្បងរៀបចំប្រកួតបាល់ទាត់បែបនេះ នៅលីគលំដាប់ ២ ឬ Serie B កាលពីរដូវកាលមុនទទួលបានជោគជ័យ។
ក្នុងថ្ងៃនេះដែរ ប្រកួតបាល់ទាត់ត្រូវបានរៀបចំនៅគ្រប់លីគទាំងអស់នៅទូទាំងចក្រភពអង់គ្លេស ដែលមានដូចជា លីគគ្រប់លំដាប់ថ្នាក់នៅប្រទេសអង់គ្លេស ស្កុតឡែន វេល និង អៀរឡង់ខាងជើង។ ក្នុងទ្វីបអឺរ៉ុប លីគកំពូលបែលហ្សិកក៏រៀបចំប្រកួតនៅថ្ងៃនេះដែរ៕
ប្រភព៖ The Sun ប្រែសម្រួល៖ ហ៊ីម រស្មី
https://www.ballkhr.com/admin/assets/img/blog/1346/14/5c24bcac9b0db_1545911460_large.jpg
https://www.ballkhr.com/blog?blog_title=ข่าว23-12-2018 / Real លត់ក្រុមម្ចាស់ផ្ទះលើកពាន Fifa Club World Cup ជាលើកទី៣ข่าว23-12-2018 / Real លត់ក្រុមម្ចាស់ផ្ទះលើកពាន Fifa Club World Cup ជាលើកទី៣BallKh.com present " ข่าว23-12-2018 / Real លត់ក្រុមម្ចាស់ផ្ទះលើកពាន Fifa Club World Cup ជាលើកទី៣" Real លត់ក្រុមម្ចាស់ផ្ទះលើកពាន Fifa Club World Cup ជាលើកទី៣
អធិរាជស Ral Madrid បានលើកពាន Fifa Club World Cup ជាលើកទី៣ បន្ទាប់ពីបំបាក់ក្រុមរបស់ម្ចាស់ផ្ទះអារ៉ាប់រួម Al Ain ៤-១ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រកាលពីយប់មិញ។នេះជាឆ្នាំទី៣ហើយ ដែលជើងខ្លាំងរបស់អេស្ប៉ាញទៅចូលរួមប្រកួតពានរង្វាន់ខាងលើ តំណាងក្រុមមកពីទ្វីបអ៊ឺរ៉ុប។ ជាលទ្ធផលក្រុមអធិរាជសគ្រងជើងឯក៣ឆ្នាំជាប់គ្នាគិតទាំងឆ្នាំនេះ។
៤ គ្រាប់របស់ Real រកបានដោយកីឡាករ L. Modrić នៅនាទីទី១៤ Marcos Llorente នាទីទី៦០ Sergio Ramos នាទីទី៧៨ និងគ្រាប់បាល់ចូលទីខ្លួនឯងរបស់ក្រុមម្ចាស់ផ្ទះនៅនាទីទី៩០ ១។ ចំណែក១គ្រាប់របស់ Al Ain រកបានដោយកីឡាករ T. Shiotani នៅនាទីទី៨៦។
រំលឹកថា កាលពីឆ្នាំមុន Real Madrid យកឈ្នះ Grêmio របស់ប្រេស៊ីល ១-០ និងឆ្នាំ២០១៦ យកឈ្នះKashima Antlers ៤-២ នៅម៉ោងបន្ថែម ១៥ នាទីពីរដង បន្ទាប់ពីស្មើគ្នា២-២ នៅ ៩០ នាទី៕ អត្ថបទ៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1331/14/ង.jpg