https://www.ballkhr.com/blog?blog_title=Ramos ថាអ្នកចង់ឲ្យ Mourinho ទៅ Real វិញគឺខ្វះការគោរពRamos ថាអ្នកចង់ឲ្យ Mourinho ទៅ Real វិញគឺខ្វះការគោរពBallKh.com present " Ramos ថាអ្នកចង់ឲ្យ Mourinho ទៅ Real វិញគឺខ្វះការគោរព" Ramos ថាអ្នកចង់ឲ្យ Mourinho ទៅ Real វិញគឺខ្វះការគោរព
Sergio Ramos ចាត់ទុកថាការនិយាយរឿង Jose Mourinho អាចទៅដឹកនាំ Real Madrid ឬក៏អត់គឺជាការខ្វះការគោរពចំពោះអ្នកចាត់ការរបស់ពួកគេនាពេលបច្ចុប្បន្ន។
ការនិយាយបែបនេះរបស់ប្រធានក្រុមសញ្ជាតិអេស្ប៉ាញស្របពេលដែល Real Madrid កំពុងត្រៀមលក្ខណ:លេងវគ្គផ្ដាច់ព្រ័ត្រ Club World Cup ជាមួយក្លឹប Al Ain។ Santiago Solari នឹងឈ្នះពានលើកដំបូងបើអាចនាំ Real ឈ្នះការប្រកួតនៅថ្ងៃសៅរ៍នេះបាន។
យ៉ាងណាក្រោយ Mourinho ត្រូវ Manchester United បណ្ដេញចេញមានការលើកឡើងពីលទ្ធភាពដែលបុរសជនជាតិព័រទុយហ្គាល់វិលត្រឡប់ទៅទឹកដី Santiago Bernabeu វិញ។ Ramos បានហៅចចាមអារ៉ាមទាំងនោះថាជាភាសាខ្វះការគោរព។
“អ្នករាល់គ្នាគួរបង្ហាញការគោរពដល់គ្រូបង្វឹកដែលពួកយើងកំពុងមានបច្ចុប្បន្នប្រសើរជាង។ Mourinho បានចាកចេញពី Real ៥ឆ្នាំទៅហើយហេតុអ្វីដែលនៅតែនិយាយពីគាត់ទៀត”។ ខ្សែការពារវ័យ៣៣ឆ្នាំនិយាយដូច្នេះ៕
ប្រភព៖ Sky Sports ប្រែសម្រួល៖ វីរ័ត្ន
https://www.ballkhr.com/admin/assets/img/blog/1325/14/5c1d71350502f_1545433380_large.jpg
https://www.ballkhr.com/blog?blog_title=ข่าว18-12-2018 / អតីតកីឡាករ Arsenal ម្នាក់ថា Man Utd គ្មានគីឡូជាមួយ PSG ទេข่าว18-12-2018 / អតីតកីឡាករ Arsenal ម្នាក់ថា Man Utd គ្មានគីឡូជាមួយ PSG ទេBallKh.com present " ข่าว18-12-2018 / អតីតកីឡាករ Arsenal ម្នាក់ថា Man Utd គ្មានគីឡូជាមួយ PSG ទេ" អតីតកីឡាករ Arsenal ម្នាក់ថា Man Utd គ្មានគីឡូជាមួយ PSG ទេ
ក្រោយចាប់ឆ្នោតនៅពានរង្វាន់ Champions League កាលពីយប់មិញ លោក Jose Mourinho ត្រូវមានភារកិច្ចធ្ងន់ត្រូវដឹកនាំ Manchester United ជួប Paris Saint-Germain នៅវគ្គ១៦ក្រុមចុងក្រោយ។
តារារបស់ប្រេស៊ីល Neymar ជើងខ្លាំងរបស់អ៊ុយរុយហ្គាយ Edinson Cavani និងកីឡាករកំពុងឡើងជើងរបស់បារាំង Kylian Mbappe ជាក្ដីបារម្ភខ្លាំងសម្រាប់ United។ អតីតជម្រើសជាតិបារាំងនិងក្លឹប Arsenal លោក Emmanuel Petit បាននិយាយពីជំនួបនេះថា៖ "សម្រាប់ខ្ញុំ PSG ល្អជាង ទាំងលក្ខណៈបុគ្គលនិងសហការគ្នា។ United កំពុងមានបញ្ហាពិបាកធ្ងន់ធ្ងរនៅក្នុង Premier League”។
កៅអីរបស់លោក Jose Mourinho កំពុងតែក្ដៅគគុក ក្រោយប្រកួតចុងក្រោយក្នុងលីគចាញ់ក្រុមប្រជែង Liverpool ៣-១ ធ្វើឲ្យពួកគេដាច់គ្នាដល់១៩ពិន្ទុឯណោះ។ ក្រុមទាំងពីរនឹងជួបគ្នាជើងទីមួយនៅថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៩ក្នុងកីឡដ្ឋាន Old Trafford។ សម្រាប់ជើងទីពីរលេងនៅថ្ងៃទី ៦ មីនា ឆ្នាំ ២០១៩៕រភព៖ The Sun ប្រែសម្រួល៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1306/14/Untitled-1.jpg
ข่าว17/12/2018/ កំណត់ត្រាមិនចាញ់២២ប្រកួតរបស់ Arsenal ទីបំផុតត្រូវបញ្ចប់ដោយ Southampton
ข่าว17/12/2018/ កំណត់ត្រាមិនចាញ់២២ប្រកួតរបស់ Arsenal ទីបំផុតត្រូវបញ្ចប់ដោយ Southampton
https://www.ballkhr.com/blog?blog_title=ข่าว16/12/2018/ រកឃើញក្រុមដែលត្រូវជួប Real Madrid នៅ Club World Cup វគ្គ Semi-Finalข่าว16/12/2018/ រកឃើញក្រុមដែលត្រូវជួប Real Madrid នៅ Club World Cup វគ្គ Semi-FinalBallKh.com present " ข่าว16/12/2018/ រកឃើញក្រុមដែលត្រូវជួប Real Madrid នៅ Club World Cup វគ្គ Semi-Final" រកឃើញក្រុមដែលត្រូវជួប Real Madrid នៅ Club World Cup វគ្គ Semi-Final
ក្រុមជើងឯកប្រចាំនៅតំបន់អឺរ៉ុប Real Madridត្រូវតទល់នឹងក្រុម Kashima Antlers នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FIFA Club World Cup ក្រោយក្រុមជើងឯកនៅតំបន់អាស៊ីមួយនេះយកឈ្នះក្រុមម៉ិចស៊ិក CD Guadalajara ៣-២ កាលពីម្សិលមិញ។
ក្នុងការប្រកួត Guadalajara ជាអ្នកបើកឆាករកគ្រាប់បានមុនដោយកីឡាករ Angel Zaldivar នាទីទី៣ តែត្រូវកីឡាករ Ryoto Nagaki តាមស្មើវិញនាទី៤៩។ មិនទាន់អស់ចិត្ត Kashima Antlers បានបន្ថែម២គ្រាប់ទៀតនាំមុខវិញម្ដង សម្រេចដោយកីឡាករ Serginho និង Hiroko Abe។
យ៉ាងណាមិញ នៅម៉ោងបន្ថែម៩០នាទីទៅហើយ Leo Silva របស់ក្រុម Kashima បានធ្វើឲ្យចូលទីខ្លួនឯង ផ្ដល់កាដូដល់ក្រុម Guadalajara។ លទ្ធផលបន្តចប់ម៉ោង ធ្វើឲ្យ Kashima Antlers ឈ្នះ ៣-២ ឡើងទៅវគ្គបន្ត។Kashima Antlers នឹងត្រូវប៉ះ Real នៅថ្ងៃពុធសប្ដាហ៍ក្រោយ រំឭកអនុស្សាវរីយ៍ចាស់ពួកគេធ្លាប់ជួបគ្នានៅ Club World Cup វគ្គផ្ដាច់ព្រ័ត្រកាលពីឆ្នាំ២០១៦ កាលនោះក្រុមរបស់អេស្ប៉ាញឈ្នះ ៤-២ នៅម៉ោងបន្ថែម៕ ប្រភព៖ BBC ប្រែសម្រួល៖ Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1297/14/Untitled-1.jpg
https://www.ballkhr.com/blog?blog_title=ข่าว15/12/2018/Salah ឈ្នះពានកីឡាករឆ្នើមទ្វីបអាហ្វ្រិកជាលើកទីពីរข่าว15/12/2018/Salah ឈ្នះពានកីឡាករឆ្នើមទ្វីបអាហ្វ្រិកជាលើកទីពីរBallKh.com present " ข่าว15/12/2018/Salah ឈ្នះពានកីឡាករឆ្នើមទ្វីបអាហ្វ្រិកជាលើកទីពីរ" Salah ឈ្នះពានកីឡាករឆ្នើមទ្វីបអាហ្វ្រិកជាលើកទីពីរ
ខ្សែប្រយុទ្ធ Liverpool និងក្រុមជម្រើសជាតិអេហ្ស៊ីប Mohamed Salah ត្រូវបានបោះឆ្នោតជាកីឡាករឆ្នើមទ្វីបអាហ្វ្រិកដែលផ្ដល់ឲ្យដោយសារព័ត៌មានអង់គ្លេស BBC ជាលើកទីពីរ។Salah វ័យ២៦ឆ្នាំកាន់កាប់ពានខាងលើជាលើកទីពីរបន្ទាប់ពីផ្តួលមិត្តរួមក្រុម Sadio Mane និងកីឡាករដទៃទៀតដូចជា Medhi Benatia, Kalidou Koulibaly និង Thomas Partey។ ជយលាភីតារាឆ្នើមក្របខ័ណ្ឌកំពូល Premier League ស៊ុតបញ្ចូលទី៤៤គ្រាប់ក្នុង៥២ប្រកួតឲ្យ Liverpool កាលពីរដូវកាលមុន។
កីឡាករជំនាញជើងឆ្វេងបាននិយាយថាខ្លួនពិតជារីករាយដែលឈ្នះពានសារជាថ្មីតែគោលដៅសម្រាប់ឆ្នាំ២០១៩គឺជួយក្លឹបឲ្យឈ្នះពានដើម្បីអ្នកគាំទ្រ។ ខ្ញុំព្យាយាមហ្វឹកហាត់រាល់ថ្ងៃដើម្បីជួយក្រុមឈ្នះពាន។ ការឈ្នះពានជាមួយក្លឹបគឺផ្ដល់ភាពរីករាយដល់មនុស្សជាច្រើន។ Salah និយាយដូច្នេះ។
ម្ចាស់អាវលេខ១១ហង្សក្រហមបានក្លាយជាកីឡាករដំបូងដែលឈ្នះពាន BBC African Footballer ២ឆ្នាំជាប់គ្នាចាប់តាំងពីជំនាន់ Jay-Jay Okocha របស់នីហ្សេរីយ៉ាមក៕ប្រភព៖ Premier League ប្រែសម្រួល៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1289/14/30.jpg
មកដឹងលក្ខខណ្ឌចាប់ក្រុមនៅ Europa League ក្រោយចប់ពូលយប់មិញ
មកដឹងលក្ខខណ្ឌចាប់ក្រុមនៅ Europa League ក្រោយចប់ពូលយប់មិញ
https://www.ballkhr.com/blog?blog_title=មកដឹងលក្ខខណ្ឌចាប់ក្រុមនៅ Europa League ក្រោយចប់ពូលយប់មិញមកដឹងលក្ខខណ្ឌចាប់ក្រុមនៅ Europa League ក្រោយចប់ពូលយប់មិញBallKh.com present " មកដឹងលក្ខខណ្ឌចាប់ក្រុមនៅ Europa League ក្រោយចប់ពូលយប់មិញ" មកដឹងលក្ខខណ្ឌចាប់ក្រុមនៅ Europa League ក្រោយចប់ពូលយប់មិញ
UEFA Europa League បានបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុតាមពូលត្រឹមយប់មិញក្នុងនោះក្រុមចំនួន២៤ត្រូវរកឃើញឡើងទៅវគ្គបន្ត។
ក្រោយប្រកួតយ៉ាងតានតឹងអស់រយៈពេលជាច្រើនខែ ទីបំផុតគេបានរកឃើញក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗពី A ដល់ L សរុប២៤ក្រុម។ ក្រុមលេខ៣មកពី Champions League ចំនួន៨ក្រុមនឹងធ្លាក់មកលេខពាន Europa ដើម្បីបង្គ្រប់៣២ក្រុម។
៨ក្រុមមកពី Champions League មានដូចជា Inter Milan, Napoli, Galatasaray, Benfica, Shakhtar Donetsk, Viktoria Plzeň និងValencia។
ចំពោះក្រុមលេខមួយនៃពូលនីមួយៗនៃពាន Europa League មាន Bayer Leverkusen, Red Bull Salzburg, Zenit Saint Petersburg, Dinamo Zagreb, Arsenal, Real Betis, Villarreal, Eintracht Frankfurt, Genk, Sevilla, Dynamo Kyiv និង Chelsea។
ក្រុមលេខពីរមាន BATE Borisov, Rennes, Krasnodar, Malmö FF, Lazio, Rapid Wien, Olympiacos, Sporting CP, Fenerbahçe, Slavia Prague, Celtic និង Zürich។
ការចាប់ឆ្នោតនឹងធ្វើឡើងនៅទីស្នាក់ការសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបស្ថិតនៅទីក្រុង Nyon ប្រទេសស្វីស ថ្ងៃច័ន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨។ នៅវគ្គ៣២ក្រុមនេះ ក្រុមដែលមកពីប្រទេសដូចគ្នា ឬក្រុមមកពីពូលតែមួយនៅ Europa League នឹងមិនប៉ះគ្នានោះទេ៕
https://www.ballkhr.com/admin/assets/img/blog/1286/14/12.jpg