https://www.ballkhr.com/blog?blog_title=ข่าว09/12/2018 / Man City បាត់បង់តំណែងកំពូលតារាងក្រោយចាញ់ Chelseaข่าว09/12/2018 / Man City បាត់បង់តំណែងកំពូលតារាងក្រោយចាញ់ ChelseaBallKh.com present " ข่าว09/12/2018 / Man City បាត់បង់តំណែងកំពូលតារាងក្រោយចាញ់ Chelsea" Man City បាត់បង់តំណែងកំពូលតារាងក្រោយចាញ់ Chelsea
ជើងខ្លាំង Manchester City ទីបំផុតបានស្គាល់ពាក្យថាចាញ់លើកដំបូងក្រោយបរាជ័យ ២ទល់នឹង០ ក្រោយថ្វីជើងរបស់ Chelsea នៅ Stamford Bridge។
លទ្ធផលនេះបានធ្វើឲ្យក្រុមរហស្សនាមថាពណ៌ផ្ទៃមេឃធ្លាក់មកលេខ២វិញក្នុងតារាង Premier League បន្ទាប់ពីគូប្រជែង Liverpool យកឈ្នះ Bournemouth ៤ទល់នឹង០ កាលពីយប់មិញ។ N'Golo Kante និង David Luiz គឺជាអ្នកស៊ុតបញ្ចូលទីឲ្យម្ចាស់ផ្ទះកាលពីយប់មិញ។
លទ្ធផលគូខ្លាំងៗផ្សេងទៀត Tottenham Hotspur បាsនយកឈ្នះ Leicester City ២ទល់នឹង០, Arsenal យកឈ្នះ Huddersfield ១ទល់នឹង០ ហើយ Manchester United យកឈ្នះ Fulham ៤ទល់នឹង១៕ប្រភព៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1263/14/ថ.jpg
https://www.ballkhr.com/blog?blog_title=ក្លឹបទាំង ១០ដែលបានចំណូលច្រើនបំផុតពី FIFA អំឡុងពេល World Cupក្លឹបទាំង ១០ដែលបានចំណូលច្រើនបំផុតពី FIFA អំឡុងពេល World CupBallKh.com present " ក្លឹបទាំង ១០ដែលបានចំណូលច្រើនបំផុតពី FIFA អំឡុងពេល World Cup" ក្លឹបទាំង ១០ដែលបានចំណូលច្រើនបំផុតពី FIFA អំឡុងពេល World Cup
អំឡុងពេលព្រឹត្តិការណ៍បាល់ទាត់ពិភពលោកក្នុងទឹកដីរុស្ស៊ី ឆ្នាំ២០១៨ សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានចំណាយលុយសរុប ១៩០លានអឺរ៉ូ (ត្រូវនឹងជាង ២១៥លានដុល្លារ) ទៅកាន់ ក្លឹបចំនួន ៤១៦ ក្នុង៦៣ប្រទេស។ ដោយក្លឹបនីមួយៗ ទទួលបានទឹកប្រាក់ចំនួន ៧,៥០០អឺរ៉ូ (ត្រូវនឹងជាង ៨៥០០ដុល្លារ) សម្រាប់កីឡាករម្នាក់ ក្នុងមួយថ្ងៃ ដោយគិតចាប់ពី ២សប្ដាហ៍មុន World Cup។ ក្លឹបទាំង ១០ខាងក្រោមនេះ ជាក្លឹបដែលទទួលបានចំណូលពី FIFA ច្រើនជាងគេ អំឡុងពេល World Cup៖
១. ក្លឹប Manchester City ទទួលបានទឹកប្រាក់ចំនួនជាង ៥លានដុល្លារ។
២. ក្លឹប Real Madrid ទទួលបានទឹកប្រាក់ចំនួនជាង ៤.៨លានដុល្លារ។
៣. ក្លឹប Tottenham Hotspur ទទួលបានទឹកប្រាក់ចំនួនជាង ៤.៣លានដុល្លារ។
៤. ក្លឹប Barcelona ទទួលបានទឹកប្រាក់ចំនួនជាង ៤.១លានដុល្លារ។
៥. ក្លឹប Paris Saint-Germain ទទួលបានទឹកប្រាក់ចំនួនជាង ៣.៩លានដុល្លារ។
៦. ក្លឹប Chelsea ទទួលបានទឹកប្រាក់ចំនួនជាង ៣.៨លានដុល្លារ។
៧. ក្លឹប Manchester United ទទួលបានទឹកប្រាក់ចំនួនជាង ៣.៦លានដុល្លារ។
៨. ក្លឹប Atletico Madrid ទទួលបានទឹកប្រាក់ចំនួនជាង ៣.១លានដុល្លារ។
៩. ក្លឹប Juventus ទទួលបានទឹកប្រាក់ចំនួនជាង ៣លានដុល្លារ។
១០. ក្លឹប Monaco ទទួលបានទឹកប្រាក់ចំនួនជាង ២.៩លានដុល្លារ៕
ប្រភព៖ Marca ប្រែសម្រួល៖ ហ៊ីម រស្មី
https://www.ballkhr.com/admin/assets/img/blog/1251/14/1.jpg