https://www.ballkhr.com/blog?blog_title=ข่าว29/10/2018ข่าว29/10/2018BallKh.com present " ข่าว29/10/2018" ចាញ់យប់មិញ Real Madrid នឹងបណ្ដេញ Julen ចេញ ហើយយក Conte មកជំនួស
ក្រុម Real Madrid បានបរាជ័យធ្ងន់ករកាលពីយប់មិញ ក្រោមថ្វីជើងរបស់ FC Barcelona ក្នុងលទ្ធផល ៥-១ ពានរង្វាន់ La Liga ។លេងនៅទឹកដី Barcelona ក្រុម Real Madrid ពិតជាមិនអាចធ្វើអ្វីបានឡើយ ក្រៅពីរងសម្ពាធ និងគេរកគ្រាប់បាល់បានដល់ទៅ៥គ្រាប់។ បរាជ័យនេះ បានធ្វើឱ្យប្រធានក្លឹបបានសម្រេចចិត្តហើយថា នឹងបណ្ដេញលោក Julen ចោលហើយនៅថ្ងៃចន្ទនេះ ហើយនឹងមានកាប្រកាសជាផ្លូវការមួយក្នុងការតែងតាំងអ្នកចាត់ការថ្មី។បេក្ខភាពឈានមុខគេ និងត្រូវបានគេគិតថាច្បាស់១០០%នោះ គឺលោក Conte អតីតអ្នកចាត់ការក្រុម Chelsea ។ ព្រោះថាបច្ចុប្បន្ននេះ លោកមិនទាន់មានការងារធ្វើនៅឡើយទេ ក្រោយពីក្លឹបនៅអង់គ្លេសបណ្ដេញចេញ។ មានប្រភពនៅអ៊ីតាលី បញ្ជាក់ថាការចរចាររបស់ក្រុម Real Madrid និង Conte ត្រូវគ្នាអស់ហើយ នៅចាំតែពេលប្រកាសផ្លូវការនិងធ្វើសន្នីសីទកាសែតប៉ុណ្ណោះ៕ប្រភព៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1068/14/y.jpg
https://www.ballkhr.com/blog?blog_title=ข่าว28/10/2018ข่าว28/10/2018BallKh.com present " ข่าว28/10/2018" El Classico ជក់ចិត្តបំផុតទាំង១០ក្នុងប្រវត្តិសាស្ត្រសម័យទំនើបរវាង Barcelona និង Real Madrid
El Classico ជាភាសាអេស្ប៉ាញ ដែលមានន័យជាភាសាអង់គ្លេស "The Classic” ដែលសំដៅដល់ការប្រកួតស៊ីសាច់ហុតឈាមរវាង Real Madrid និង Barcelona។ ជំនួបរវាងក្រុមទាំង២ មានន័យលើសពីការប្រកួតបាល់ទាត់ទៅទៀត។និយាយបែបផ្សេង ក្រុមអ្នកជាតិនិយមដែនដីកាតាឡាន (Catalan) របស់ទីក្រុងបាសេឡូណា មិនដែលចាត់ទុកថា ពួកគេជាជនជាតិអេស្ប៉ាញឡើយ។ កាលពីពេលកន្លងទៅ ប្រជាជនកាតាឡាន បាននាំគ្នាបោះឆ្នោតប្រជាមតិ ទាមទារឯករាជ្យ ដើម្បីផ្ដាច់ទឹកដី ចេញពីអេស្ប៉ាញ។ ម្ល៉ោះហើយទើប El Classico តែងតែក្ដៅគគុកដូចសមរភូមិ។
Catalan ស្ថិតនៅភូមិភាគឦសាន នៃប្រទេសអេស្ប៉ាញ ដែលមានបាសេឡូណា ជារដ្ឋធានីសំខាន់ និង ក្រុងមួយចំនួនទៀតដូចជា៖ ហ្គររ៉ូណា, Lleidaនិង តារ៉ាហ្គោណា ជាដើម។ កាតាឡាន បានក្លាយជាផ្នែកមួយនៃប្រទេសអេស្ប៉ាញ ក្នុងសតវត្សទី១៥ ចាប់តាំងពីព្រះចៅ Ferdinand បានរៀបអភិសេកជាមួយនឹងម្ចាស់ក្សត្រី Isabella ហើយពួកទ្រង់បានបង្រួបបង្រួមដែនដីកាតាឡាន បញ្ចូលទៅជាប្រទេសអេស្ប៉ាញតែមួយ។
ខាងក្រោមនេះគឺជាកំណត់ត្រា ដែល Goal បានចាត់ទុកថាជា El Classico ជក់ចិត្តបំផុតទាំង១០ក្នុងប្រវត្តិសាស្ត្រសម័យទំនើបរវាង Barcelona និង Real Madrid៖
១ Real Madrid ០-៣ Barcelona ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០០៥
២ Barcelona ៣-៣ Real Madrid ថ្ងៃទី១០ ខែមីនា ឆ្នាំ ២០០៧
៣ Real Madrid ៤-១ Barcelona ថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០០៨
៤ Real Madrid ២-៦ Barcelona ថ្ងៃទី២ ខែ ឧសភា ឆ្នាំ ២០០៩
៥ Barcelona ៥-០ Real Madrid ថ្ងៃទី៨ ខែមករា ឆ្នាំ ១៩៩៤
៦ Real Madrid ០-៥ Barcelona ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ១៩៧៤
៧ Real Madrid ៥-០ Barcelona ថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៩៥
៨ Barcelona ៥-០ Real Madrid ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១០
៩ Real Madrid ៤–២ Barcelona ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០០៥
១០ Real Madrid ០-២ Barcelona ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១១ប្រភព៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1062/14/ត.jpg
https://www.ballkhr.com/blog?blog_title=ข่าว26/10/2018ข่าว26/10/2018BallKh.com present " ข่าว26/10/2018" ឈ្នះនៅ Europa ក្រុម Arsenal បន្តទទួលជោគជ័យ១១ប្រកួតជាប់ៗគ្នា
គ្រាប់ជ័យជម្នះរបស់ Danny Welbeck នៅ១៣នាទីមុនចប់ការប្រកួតបានធ្វើឲ្យ Arsenal អាចយកឈ្នះលើ Sporting Lisbon ក្នុងទឹកដីព័រទុយហ្គាល់ និងបន្តឈរកំពូលតារាង Europa League ពូល E។
Arsenal ពេលនេះកំពុងលេងស្មើជើងយ៉ាងល្អដោយភ្លក់រសជាតិឈ្នះ១១ប្រកួតជាប់ៗជាលើកដំបូងគិតលើគ្រប់កម្មវិធីគិតចាប់ពីឆ្នាំ២០០៧មក។ កំណត់ត្រាល្អបំផុតរបស់កាំភ្លើងធំគឺធ្លាប់ឈ្នះ១២ប្រកួតជាប់គ្នាកាលពី១១ឆ្នាំមុន ដូច្នេះបើសិនអាចឈ្នះ Crystal Palace ចុងសប្ដាហ៍នេះបានពួកគេនឹងស្មើកំណត់ត្រាចាស់។
ប្រកួតយប់មិញក៏ជាជ័យជម្នះលើកដំបូងផងដែររបស់ក្រុមលោក Unai Emery លើទឹកដីព័រទុយហ្គាល់។ បើមើលលើប្រវត្តិលេងនៅទីនោះ៦ដងកាលពីមុនគឺ Arsenal មិនដែលឈ្នះបានត្រឹមស្មើ៣ និងចាញ់៣។
ងាកទៅមើល Emery គ្រូ Arsenal វិញ លោកគឺជាបងធំនៅ Europa League ដោយលេងវគ្គចែកពូល២១ប្រកួត ធ្លាប់ចាញ់តែម្ដងប៉ុណ្ណោះ ក្នុងនោះឈ្នះ១២ ស្មើ៨ ជាមួយក្លឹប៣ផ្សេងគ្នាគឺ Valencia, Sevilla និង Arsenal នេះតែម្ដង៕ប្រភព៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1050/14/ច.jpg
បែលហ្សិកនៅរក្សាតំណែងកំពូលតារាង FIFA ក្នុងខែនេះ ខណៈកម្ពុជាធ្លាក់អស់មួយលេខ
បែលហ្សិកនៅរក្សាតំណែងកំពូលតារាង FIFA ក្នុងខែនេះ ខណៈកម្ពុជាធ្លាក់អស់មួយលេខ
https://www.ballkhr.com/blog?blog_title=ข่าว25/10/2018ข่าว25/10/2018BallKh.com present " ข่าว25/10/2018" អ្នកគាំទ្ររត់ទីលានឈូឆរថ្ងៃមុន ពេលនេះ Man Utd ត្រូវ UEFA ចាត់វិធានការ
ក្លឹប Manchester United ត្រូវបានចោទប្រកាន់ពីសហព័ន្ធបាល់ទាត់ទ្វីអឺរ៉ុប UEFA បន្ទាប់ពីមានអ្នកគាំទ្រជាច្រើនបានរត់ចូលទីលានមុននិងក្រោយការប្រកួត Champions League របស់ពួកគេចាញ់ Juventus កាលពីថ្ងៃអង្គារកន្លងទៅ។
នៅដើមវគ្គទីមួយបុរសម្នាក់បានរត់ទីកណ្ដាលទីលាន ស្របពេល United ត្រៀមទាត់បាល់ជ្រុង។ បន្ទាប់មកនៅចប់ការប្រកួតមានអ្នកគាំទ្រច្រើននាក់ទៀតបន្តចូលក្នុងទីលាន ដើម្បីទៅឱបអតីតវីរបុរសរបស់ពួកគេ Cristiano Ronaldo។
ដោយសារសកម្មភាពរញ៉េរញ៉ៃបែបនេះហើយ UEFA បានប្រកាសនឹងបើកការស៊ើបអង្កេតលើករណីនេះ។ យ៉ាងណាមិញ ការសម្រេចដាក់ទោសពិន័យបែបណាវិញ ត្រូវរងចាំការពិនិត្យជាមុនសិន។ Man Utd បានបរាជ័យក្រោមថ្វីជើង Juventus ១-០ ដែលមួយគ្រាប់នោះធ្វើបានដោយខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala៕ប្រភព៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1044/14/យ.jpg