https://www.ballkhr.com/blog?blog_title=ข่าว 30/05/2019 Chelsea ក្លាយជាក្រុមដំបូងដែលលើកពាន Europa ដោយមិនចាញ់សោះข่าว 30/05/2019 Chelsea ក្លាយជាក្រុមដំបូងដែលលើកពាន Europa ដោយមិនចាញ់សោះBallKh.com present " ข่าว 30/05/2019 Chelsea ក្លាយជាក្រុមដំបូងដែលលើកពាន Europa ដោយមិនចាញ់សោះ" Chelsea ក្លាយជាក្រុមដំបូងដែលលើកពាន Europa ដោយមិនចាញ់សោះ
Chelsea បានក្លាយជាម្ចាស់ជើងឯក UEFA Europa League ឆ្នាំ២០១៩ ក្រោយយកឈ្នះ Arsenal ដែលជាគូប្រជែងមកពីអង់គ្លេសដូចគ្នាក្នុងលទ្ធផល ៤-១ នៅវគ្គផ្ដាច់ព្រ័ត្រ។ជ័យជម្នះដាច់គ្រាប់ផុយរបស់ Chelsea បានមកពី ថ្វីជើងកីឡាករ Giroud ១គ្រាប់, Rodriguez ១គ្រាប់ និង Hazard ២គ្រាប់តែម្នាក់ឯង។ គ្រាប់បាល់ទាំង៤គ្រាប់សុទ្ធតែស៊ុតចូលនៅវគ្គទីពីរទាំងអស់។ ដោយឡែក១គ្រាប់របស់ Arsenal រកបានដោយ Iwobi នៅនាទី៦៩។នេះគឺជាលើកទីពីរហើយរបស់ Chelsea ដែលឈ្នះពាន Europa League ដោយពួកគេធ្លាប់ឈ្នះវាម្ដងកាលពីជំនាន់លោក Rafael Benitez ប៉ុន្តែលើកនេះពិសេសជាងមុនត្រង់តាំងពីវគ្គចែកពូលដល់វគ្គផ្ដាច់ព្រ័ត្រក្រុមតោខៀវមិនដែលស្គាល់បរាជ័យទាល់តែសោះគឺមានតែ ឈ្នះហើយនឹងស្មើ។ កំណត់ត្រានេះគ្មានក្លឹបណាធ្លាប់ធ្វើបានទេពីមុនមក៕ ប្រភពSabay News
https://www.ballkhr.com/admin/assets/img/blog/1882/14/Untitled-1.jpg
https://www.ballkhr.com/blog?blog_title=ข่าว21/05/2019ឲ្យតែស៊ី Chelsea បាន Arsenal ផ្ដល់ប្រាក់លើកទឹកចិត្តកីឡាករពី១០ទៅ៥០ម៉ឺនផោនក្នុងម្នាក់ข่าว21/05/2019ឲ្យតែស៊ី Chelsea បាន Arsenal ផ្ដល់ប្រាក់លើកទឹកចិត្តកីឡាករពី១០ទៅ៥០ម៉ឺនផោនក្នុងម្នាក់BallKh.com present " ข่าว21/05/2019ឲ្យតែស៊ី Chelsea បាន Arsenal ផ្ដល់ប្រាក់លើកទឹកចិត្តកីឡាករពី១០ទៅ៥០ម៉ឺនផោនក្នុងម្នាក់" ឲ្យតែស៊ី Chelsea បាន Arsenal ផ្ដល់ប្រាក់លើកទឹកចិត្តកីឡាករពី១០ទៅ៥០ម៉ឺនផោនក្នុងម្នាក់
ក្លឹបកាំភ្លើងធំ Arsenal នឹងផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាកររបស់ពួកគេដែលមានរហូតដល់ទៅកន្លះលានផោនក្នុងមួយនាក់ ប្រសិនពួកគេឈ្នះ Europa League នៅទីក្រុង Baku សប្ដាហ៍ក្រោយ។
សមាជិកនៃក្រុមរបស់លោក Unai Emery នឹងទទួលបានចំនួនប្រាក់លើកទឹកចិត្តទៅតាមកិច្ចសន្យាដែលពួកគេបានសន្យាជាមួយក្លឹបក្នុងកុងត្រា សម្រាប់ការឈ្នះពាននៅអឺរ៉ុប។ កីឡាទាំងអស់នឹងអាចបានពីចន្លោះ១០ម៉ឺនផោន ទៅដល់៥០ម៉ឺនផោន ប្រសិនពួកគេជួយក្លឹបឈ្នះពានប្រចាំតំបន់ជាលើកដំបូង ចាប់តាំងពីឈ្នះពានចុងក្រោយ European Cup Winners Cup នៅឆ្នាំ១៩៩៤។
បូកសរុបនៃប្រាក់រង្វាន់ទាំងអស់ Arsenal ត្រូវចាយអស់១០លានផោន។ សម្រាប់ចំនួនទឹកប្រាក់ប៉ុននេះមិនមែនជាបញ្ហាសម្រាប់កាំភ្លើងធំទេ ប្រសិនឈ្នះពួកគេនឹងបានលេង Champions League។ លើតារាងពិន្ទុ Premier League ដែលបញ្ចប់សប្ដាហ៍ទី៣៨ Arsenal ឈរលេខ៥ មានឱកាសទៅលេង Europa League៕
ប្រភព៖ sabay ប្រែសម្រួល៖ ហេង សុធារិទ្ធិ
https://www.ballkhr.com/admin/assets/img/blog/1855/14/neth.gif
ข่าว20/05/2019ប្រវត្តិសាស្ត្រ កីឡាករមិនដែលចាញ់កម្ពុជា ឈ្នះខ្សែក្រវ៉ាត់ WBA Asia នៅទឹកដីវៀតណាម
ข่าว20/05/2019ប្រវត្តិសាស្ត្រ កីឡាករមិនដែលចាញ់កម្ពុជា ឈ្នះខ្សែក្រវ៉ាត់ WBA Asia នៅទឹកដីវៀតណាម
https://www.ballkhr.com/blog?blog_title=ข่าว14/05/2019ក្ដៅៗ Real Madrid ទិញបាន Hazard ហើយ នឹងប្រកាសចុងខែនេះข่าว14/05/2019ក្ដៅៗ Real Madrid ទិញបាន Hazard ហើយ នឹងប្រកាសចុងខែនេះBallKh.com present " ข่าว14/05/2019ក្ដៅៗ Real Madrid ទិញបាន Hazard ហើយ នឹងប្រកាសចុងខែនេះ" ក្ដៅៗ Real Madrid ទិញបាន Hazard ហើយ នឹងប្រកាសចុងខែនេះ
ក្រុម Real Madrid និង Chelsea បានព្រមព្រៀងគ្នា ទៅលើការទិញលក់ Eden Hazard ហើយ ក្នុងតម្លៃខ្លួន១០០លានអឺរ៉ូ ខណៈដែលការប្រកាសជាផ្លូវការនឹងធ្វើឡើងនៅចុងខែនេះ។
Hazard ចង់ទៅលេងឱ្យ Real Madrid យូរមកហើយ ប៉ុន្តែ Chelsea ចេះតែឃាត់និងរកគ្រប់វិធីសាស្ត្រដើម្បីទប់រូបគេឱ្យជាប់។ ចុងក្រោយនេះ ក្រោយពីសាមីខ្លួនផ្ទាល់មិនព្រមបន្ដកុងត្រាជាមួយទៀត ទើបក្រុម Chelsea អស់វិធី មានតែលក់កីឡាករបែលហ្សិករូបនេះចេញតែម្ដង ព្រោះបើបន្ដទុកទៀត មានតែឱ្យរូបគេចាកចេញទៅទទេ មិនបានលុយអ្វីសោះឡើយ។
បើតាមការបញ្ជាក់នៅថ្ងៃនេះ ក្រុម Real Madrid និង Chelsea បានព្រមព្រៀងគ្នាហើយក្នុងតម្លៃ១០០លានអឺរ៉ូ។ Hazard នឹងត្រូវលេងប្រកួតចុងក្រោយឱ្យ Chelsea ទល់ក្រុម Arsenal នាពានរង្វាន់ Europa League វគ្គផ្ដាច់ព្រ័ត្រ។ ក្រោយពីចប់ការប្រកួតនេះភ្លាម ក្រុម Real Madrid នឹងប្រកាសជាផ្លូវការតែម្ដង៕
ប្រភព៖ sabay ប្រែសម្រួល៖ មុន្នីរម្យ
https://www.ballkhr.com/admin/assets/img/blog/1824/14/messageImage_1557806915776.jpg