https://www.ballkhr.com/blog?blog_title=ข่าว31/08/2018ข่าว31/08/2018BallKh.com present " ข่าว31/08/2018" ចាប់ឆ្នោត Champions League ចេញលទ្ធផលហើយ មើលទាំងអស់គ្នា
ពានរង្វាន់ UEFA Champions League បានចាប់ឆ្នោតរួចរាល់ហើយកាលពីយប់មិញនេះ ដោយក្រុមខ្លាំងៗមួយចំនួនមិនស្ថិតក្នុងពូលជាមួយគ្នាទេ។ អ្វីដែលធ្វើឱ្យគេកាន់តែចាប់អារម្មណ៍ទៀតនោះ គឺក្រុម Juventus ស្ថិតនៅក្នុងពូលជាមួយក្រុម Manchester United ។ ដូច្នេះមានន័យថា Cristiano Ronaldo នឹងត្រូវត្រលប់ទៅលេងនៅ Old Trafford ជាថ្មីម្ដងទៀត ក្នុងនាមជាគូប្រជែង។ ដោយឡែកបើងាកទៅមើលក្រុមការពារតំណែងជើងឯកឯណោះវិញ Real Madrid មិនពិបាកទេ ដោយពួកគេជួបក្រុមមិត្តចាស់ Dortmund , Monaco និងក្រុមមិនសូវខ្លាំង Club Bruges ។ប្រភព៖ cts-sport
https://www.ballkhr.com/admin/assets/img/blog/727/14/31.jpg
https://www.ballkhr.com/blog?blog_title=ข่าว31/08/2018ข่าว31/08/2018BallKh.com present " ข่าว31/08/2018" Man Utd កំពុងគិតពង្រីកកុងត្រាថ្មីឲ្យ Martial ចងជើងបន្តនៅជាមួយក្លឹប
ក្លឹប Manchester United កំពុងពិភាក្សាជាមួយអ្នកតំណាងរបស់កីឡាករ Anthony Martial ក្នុងការពង្រីកកុងត្រាថ្មី។
Martial វ័យ២២ឆ្នាំនៅសល់កុងត្រាចាស់មួយឆ្នាំទៀត ប៉ុន្តែ United មានចិត្តចង់ពង្រីកកុងត្រាថ្មីដើម្បីទុកកីឡាករឲ្យនៅលេងបន្ត។ កាលពីដើមរដូវក្ដៅនេះ ភ្នាក់ងាររបស់ Martial បាននិយាយថា គេចង់ចាកចេញពីក្លឹប ព្រោះតែមានឱកាសតិចតួចសម្រាប់ការចូលប្រកួត។
កាលនោះ Spurs ជាបេក្ខភាពចង់បាន Martial ទៅរួមក្រុម ដោយ Man Utd សម្លឹងឃើញ Willian របស់ Chelsea និង Ivan Perisic របស់ Inter Milan មកជំនួសកន្លែង។ ប៉ុន្តែការចង់ចេញរបស់ Martial ត្រូវបានរារាំង ដោយអនុប្រធានប្រតិបត្តិរបស់បិសាចក្រហមលោក Ed Woodward ជឿថា Mourinho នឹងផ្ដល់ឱកាសឲ្យគេលេង។
តាមការឲ្យដឹង Man Utd ចង់បន្ថែមកុងត្រាឲ្យកីឡាករសញ្ជាតិបារាំង៥ឆ្នាំទៀត។ United បានទិញ Anthony Martial កាលពីឆ្នាំ២០១៥ ពីក្លឹប Monaco ក្នុងតម្លៃ៣៦លានផោន៕
https://www.ballkhr.com/admin/assets/img/blog/720/14/Untitled-2.jpg
https://www.ballkhr.com/blog?blog_title=ข่าว 30/08/2018ข่าว 30/08/2018BallKh.com present " ข่าว 30/08/2018" លេចឭថា Juventus រៀបគម្រោងទិញ Marcelo ព្រោះគេកំពុងនឹក Ronaldo
ក្លឹបយក្សរបស់អ៊ីតាលី Juventus កំពុងរៀបចំគម្រោងស្នើទិញខ្សែការពារឆ្វេង Marcelo ពីក្លឹប Real Madrid មុនទីផ្សារដោះដូរកីឡាករនៅតំបន់អឺរ៉ុបបិទនៅថ្ងៃទី ៣១ ខែ សីហានេះ។
យោងតាមសារព័ត៌មានអ៊ីតាលី Tuttosport ឲ្យដឹងថា កីឡាករប្រេស៊ីលកំពុងនឹកនាដល់មិត្តរួមក្រុមចាស់ Cristiano Ronaldo ដែលបានផ្លាស់ទៅ Serie A កាលពីខែមុន។ តាមគម្រោង Juventus កំពុងធ្វើការដាក់តម្លៃ៤៥លានផោន ដើម្បីផ្ទេរយក Marcelo មកចាប់ដៃគូជាថ្មីជាមួយ Ronaldo នៅរដូវកាលថ្មីនេះ។
យ៉ាងនេះក្ដី ខ្សែការពារវ័យ៣០ឆ្នាំនៅសល់កុងត្រា៤ឆ្នាំទៀត ដែលជាហេតុអាចធ្វើឲ្យ Madrid នឹងដាក់តម្លៃខ្ពស់ជាងនេះ ប្រសិនពួកគេមានចិត្តចង់លក់។ Marcelo បានចូលរួមជាមួយ Real Madrid កាលពីឆ្នាំ២០០៧ ផ្ទេរពីក្លឹបនៅប្រេស៊ីល Fluminense និងធ្លាប់ជួយក្រុមឈ្នះពាន La Liga និង Champions League ៤ដងដូចគ្នា៕
https://www.ballkhr.com/admin/assets/img/blog/714/14/news.jpg
https://www.ballkhr.com/blog?blog_title=ข่าว26/08/2018ข่าว26/08/2018BallKh.com present " ข่าว26/08/2018" Hazard ៖ វាដល់ពេល ខ្ញុំត្រូវផ្លាស់ទៅលេងនៅក្លឹបថ្មី
ខ្សែបម្រើ Eden Hazard បានជួយក្រុមជម្រើសជាតិបែលហ្សិក ទទួលបានលេខ៣ក្នុងពានរង្វាន់ FIFA World Cup 2018 នេះ បន្ទាប់ពីយកឈ្នះលើក្រុមអង់គ្លេស ២-០។ Hazard ជាកីឡាករញាក់បាល់បានជោគជ័យជាងគេនៅព្រឹត្តិការណ៍ World Cup នេះ ហើយក៏ជាកីឡាករសំខាន់សម្រាប់ក្រុមបែលហ្សិកផងដែរ។ ខ្សែបម្រើស្លាបរូបនេះ បច្ចុប្បន្នកំពុងតែចង់ចាកចេញពីក្លឹបអាជីព Chelsea ហើយ ក្រោយចប់ World Cup នេះ ដើម្បីស្វែងរកបទពិសោធថ្មី។
ស្របពេលដែលរូបគេផ្ទាល់បានបង្ហាញចំណាប់អារម្មណ៍ថាចង់ទៅលេងនៅ Real Madrid ដែលជាក្លឹបក្នុងក្ដីស្រមៃរបស់ខ្លួន។ជាមួយគ្នានេះដែរ កាលពីប៉ុន្មានថ្ងៃមុននោះ មានដំណឹងមកថា Real Madrid បានសាកសួរតម្លៃខ្លួនរបស់កីឡាករខាងលើហើយ ដោយអាចឈានដល់១៥០លានផោនឯណោះ ទើបក្រុម Chelsea លក់។
យ៉ាងណាមិញ នេះមិនទាន់ជាតម្លៃផ្លូវការនៅឡើយទេ អាចនឹងមានការប្រែប្រួលទៀត ទៅតាមជាក់ស្ដែង ត្បិតអីកីឡាករផ្ទាល់ចង់ទៅលេងនៅអេស្ប៉ាញស្រាប់។Hazard បាននិយាយក្រោយចប់ការប្រកួតយប់មិញនេះដែរថា រូបគេត្រូវដល់ពេលដែលមានការផ្លាស់ហើយ។ អ្វីៗនៅថ្ងៃអនាគត គ្មាននរណាដឹង ប៉ុន្តែការផ្លាស់ប្ដូរអ្វីនឹងមានឡើងសម្រាប់ខ្លួននៅរដូវកាលក្រោយនេះ៕ប្រភព៖ cts-sport
https://www.ballkhr.com/admin/assets/img/blog/677/14/27.jpg
https://www.ballkhr.com/blog?blog_title=ข่าว24/08/2018ข่าว24/08/2018BallKh.com present " ข่าว24/08/2018" Real Madrid យល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Iago Aspas ហើយ
ក្លឹប Real Madrid ត្រូវបានគេដឹងថាយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការទិញយកខ្សែប្រយុទ្ធ Iago Aspas របស់ក្រុម Celta Vigo ហើយ ដោយអាចមានតម្លៃខ្លួន៣៦លានផោន។ ក្រោយពីការចាកចេញរបស់ Cristiano Ronaldo ទៅ ក្រុម Real Madrid នៅមិនទាន់រកឃើញអ្នកមកជំនួសនៅឡើយទេ ដោយពួកគេបានព្យាយាមប្រើប្រាស់កីឡាករដែលនៅសល់ក្នុងក្រុមទាំងអស់សិន។ យ៉ាងណាមិញ ទីផ្សារដោះដូរកីឡាករនឹងបិទនៅចុងខែនេះហើយ ដូច្នេះ Real នៅមានពេលនៅឡើយក្នុងការស្វែងរកខ្សែប្រយុទ្ធមករួមក្រុមបាន។ ប្រភពនៅអេស្ប៉ាញ បានទម្លាយរឿងមួយកាលពីយប់មិញនេះថា Aspas របស់ក្រុម Celta Vigo បាននិយាយត្រូវគ្នាជាមួយក្លឹប Real Madrid ហើយ។ នៅឡើយតែការចរចាក្លឹបទៀតប៉ុណ្ណោះ នឹងអាចផ្ទេរមកលេងនៅ Santiago Bernabéu បានហើយ។ ខណៈដែលការយកខ្សែប្រយុទ្ធវ័យ៣១ឆ្នាំនេះ ព្រោះថា Real Madrid បានបរាជ័យក្នុងការទិញយក Rodrigo របស់ក្រុម Valencia បាត់ទៅហើយ៕
https://www.ballkhr.com/admin/assets/img/blog/656/14/22.jpg