https://www.ballkhr.com/blog?blog_title=ข่าว23/08/2018ข่าว23/08/2018BallKh.com present " ข่าว23/08/2018" គ្រូ Barca ៖ ការប្រកួតប្រជែងរវាង Messi និង Ronaldo ត្រូវបានបញ្ចប់ហើយ
Ernesto Valverde ជឿជាក់ថាការចាកចេញពី La Liga របស់ Cristiano Ronaldo គឺជាការបញ្ចប់ការជជែក ប្រៀបធៀបគ្នារវាងខ្សែប្រយុទ្ធរូបនេះ ជាមួយ Lionel Messi ហើយ។ Ronaldo បានចាកចេញពី Real Madrid ទៅលេងនៅ Juventus ក្នុងតម្លៃខ្លួន១០០លានផោន ក្រោយចំណាយពេល៩ឆ្នាំនៅអេស្ប៉ាញ។ ការចាកចេញនេះដែរ បានធ្វើឱ្យ La Liga មានការប្រែប្រួលយ៉ាងខ្លាំង ជាពិសេសអ្នកគាំទ្ររបស់ក្លឹប Real Madrid តែម្ដង។ ជាមួយគ្នានោះដែរ សូម្បីអ្នកចាត់ការក្រុម Barcelona លោក Ernesto Valverde ក៏ភ្ញាក់ផ្អើលចំពោះការចាកចេញនេះដែរ។ លោកបានបញ្ជាក់ថា អ្នកស្រលាញ់វិស័យបាល់ទាត់ទូទាំងពិភពលោក សុទ្ធតែភ្ញាក់ចំពោះការចាកចេញនេះ។ មួយវិញទៀត វាក៏បានបញ្ជាក់យ៉ាងច្បាស់ថា ការប្រកួតប្រជែងគ្នាដែលប្រិយមិត្តធ្លាប់តែតាមដានរវាង Ronaldo និង Messi នោះ ក៏ដល់ទីបញ្ចប់ហើយដែរ “គេនឹងឈប់ប្រៀបធៀប Ronaldo និង Messi ទៀតហើយ ព្រោះពួកគេបានទៅឆ្ងាយពីគ្នា។ បច្ចុប្បន្នយើងកំពុងតាមដាន Real Madrid ថាតើពួកគេនឹងធ្វើបែបណានៅពេល Ronaldo ចាកចេញទៅ។ តើពួកគេនឹងទិញយកអ្នកណាមកជំនួសខ្សែប្រយុទ្ធរូបនេះ? តើនឹងមានអ្វីកើតឡើងនៅរដូវកាលដោះដូរកីឡាករនេះ? Ronaldo ទៅលេងនៅក្លឹបផ្សេង នឹងធ្វើឱ្យ La Liga និង Champions League មានការប្រែប្រួលច្រើន”។ សម្ដីរបស់លោក Ernesto Valverde ៕
https://www.ballkhr.com/admin/assets/img/blog/638/14/bbbbb.jpg
https://www.ballkhr.com/blog?blog_title=ข่าว23/08/2018ข่าว23/08/2018BallKh.com present " ข่าว23/08/2018" AT Madrid ចាប់អារម្មណ៍ចង់បាន Alonso របស់ Chelsea
ក្លឹប Atletico Madrid កំពុងទាក់ទងចង់បានខ្សែការពារMarcos Alonso របស់ក្រុម Chelsea នារដូវកាលនេះ ដើម្បីមកជួយតំបន់ការពាររបស់ខ្លួន។ ស្របពេលទីផ្សារដោះដូររបស់អេស្ប៉ាញ នឹងបិទនៅចុងខែនេះ ក្លឹប AT Madrid បានព្យាយាមទាក់ទងជាខ្លាំងជាមួយខាង Chelsea ដើម្បីសម្រេចការផ្ទេររបស់ Alonso ឱ្យបានទាន់ពេលវេលា។ យ៉ាងណាមិញ ក្រុមរបស់លោក Sarri អាចនឹងទាមទារថ្លៃខ្លាំងមែនទែន ប្រសិនបើលក់មែន ហើយក៏មិនងាយនឹងឱ្យរូបគេចេញថែមទៀត ព្រោះថាទីផ្សារអង់គ្លេសបានបិទការដោះដូរកីឡាករហើយ។
ខ្សែការពារវ័យ២៧ឆ្នាំ បានដើរតួយ៉ាងសំខាន់សម្រាប់ក្រុមតោខៀវ ប៉ុន្មានរដូវកាលមកនេះ។ លោក Sarri មានទំនុកចិត្តណាស់ចំពោះ Alonso ក្នុងនាមជាខ្សែការពារឆ្នើមម្នាក់ក្នុងក្រុម ជាពិសេសជាអ្នកបង្កើតឱកាសឱ្យរកគ្រាប់បាល់ផងដែរ។ អ្នកចាត់ការរូបនេះ ធ្លាប់ហៅ Alonso ថាជាខ្សែការពារល្អបំផុតមួយរូបនៅលើលោកនេះ៕
https://www.ballkhr.com/admin/assets/img/blog/635/14/22222.jpg
https://www.ballkhr.com/blog?blog_title=ข่าว22/08/2018ข่าว22/08/2018BallKh.com present " ข่าว22/08/2018" អ្នកចាំទីរបស់ Man City រងរបួស ត្រូវសម្រាក៦ខែ
អ្នកចាំទី Claudio Bravo របស់ក្រុម Manchester City នឹងត្រូវអវត្តមានដល់៦ខែឯណោះ ក្រោយពីរងរបួសដាច់សរសៃកែងជើង អំឡុងពេលហ្វឹកហាត់កាលពីម្សិលមិញនេះ។
Bravo ដែលជាដៃទី២របស់ក្រុម Man City បានរងរបួសធ្ងន់នេះ បានធ្វើឱ្យលោក Pep ពិបាកចិត្តបន្តិចហើយ ព្រោះថាអ្នកចាំទីសល់តែ Ederson ដែលជាអ្នកចាំទីដៃទី១ម្នាក់។ ខណៈដែលអ្នកចាំទីល្អ២នាក់របស់ក្រុម ត្រូវបានចាកចេញទៅហើយ។ Joe Hart បានផ្លាស់ទៅលេងនៅ Burnley ស្របពេល Angus Gunn អ្នកចាំទីវ័យក្មេងបានផ្លាស់ទៅលេងនៅ Southampton បាត់ទៅហើយ។ ដូច្នេះរបួស Bravo នេះ គឺក្រុម Man City នៅសល់តែអ្នកចាំទីវ័យ២០ឆ្នាំ Daniel Grimshaw ម្នាក់ប៉ុណ្ណោះ។
យ៉ាងណាមិញ ក្លឹប Man City នៅមានឱកាសនាំចូលកីឡាករបានទៀតរហូតដល់ចប់ខែនេះ ប្រសិនបើនាំយកកីឡាករដោយមិនមានចំណាយប្រាក់ ឬហៅថា free Transfer ៕
https://www.ballkhr.com/admin/assets/img/blog/626/14/2.jpg
https://www.ballkhr.com/blog?blog_title=ข่าว18/08/2018ข่าว18/08/2018BallKh.com present " ข่าว18/08/2018" Ainsley Maitland-Niles ខ្សែការពាររបស់ក្រុម Arsenal នឹងត្រូវអវត្តមានពីទីលានយ៉ាងតិច២ខែ ដោយសាររងរបួសជើងអំឡុងលេងទល់ក្រុម Manchester City កាលពីសប្ដាហ៍មុន។
Ainsley ដែលទើបមានឱកាសបានឡើងមកឈុតធំ Arsenal រដូវកាលនេះ បានរងរបួសពេលប៉ះជាមួយកីឡាករ Kyle Walker របស់ក្រុម Man City ។ របួសជើងនេះ នឹងធ្វើឱ្យរូបគេអវត្តមានយ៉ាងតិច២ខែឯណោះ។ ការប្រកួតខ្សែការពារម្នាក់នេះ បានធ្វើឱ្យក្រុមកាំភ្លើងធំកំពុងជួបបញ្ហាកីឡាកររបួសនៅតំបន់ការពារហើយ ស្របពេល Sead Kolasinac និង Laurent Koscielny គឺសុទ្ធតែរងរបួសទាំងអស់។
Arsenal រំពឹងថា Nacho Monreal និង Danny Welbeck ដែលកំពុងរងរបួសនិងចូលមកហាត់ជាមួយក្រុមវិញនោះ អាចចូលលេងបានទល់ក្រុម Chelsea នាចុងសប្ដាហ៍នេះ។ ព្រោះថា Arsenal ត្រូវការពិន្ទុជាចាំបាច់ក្រោយពីខកចិត្តចាញ់ក្រុម Man City ២-០ ក្នុងប្រកួតបើករដូវកាល៕
https://www.ballkhr.com/admin/assets/img/blog/540/14/111111.jpg