https://www.ballkhr.com/blog?blog_title=ข่าว02/04/2019Arsenal វាយ Newcastle យក៣ពិន្ទុ និងរុញ Man Utd ទៅលេខ៥ข่าว02/04/2019Arsenal វាយ Newcastle យក៣ពិន្ទុ និងរុញ Man Utd ទៅលេខ៥BallKh.com present " ข่าว02/04/2019Arsenal វាយ Newcastle យក៣ពិន្ទុ និងរុញ Man Utd ទៅលេខ៥" Arsenal វាយ Newcastle យក៣ពិន្ទុ និងរុញ Man Utd ទៅលេខ៥
វិញ Arsenal បានឡើងកាន់កាប់លេខ៣ ក្នុងតារាង Premier League ក្រោយយកឈ្នះ Newcastle United ដោយលទ្ធផល២ទល់នឹង០ ក្នុងប្រកួតសប្ដាហ៍ទី៣២។
៣ពិន្ទុរបស់ក្រុមកាំភ្លើងធំធ្វើបានដោយថ្វីជើងកីឡាកររៀបនឹងចាកចេញ Ramsey នៅនាទី៣០ និង Lacazette នៅនាទី៨៣។ ជ័យជម្នះនេះធ្វើឲ្យ Tottenham Hotspur ដែលឈរលេខ៣ធ្លាក់ទៅលេខ៤ខណៈ Manchester United ត្រូវខ្ទាតទៅលេខ៥វិញ។
Arsenal នៅសល់១ប្រកួតទៀតនៅក្នុងដៃ ពោលសម្រាប់ពួកគេ និងក្លឹបមួយចំនួនទៀតទើបលេងបាន៣១ប្រកួតប៉ុណ្ណោះដោយសារជាប់ប្រកួតពាន FA Cup កាលពីសប្ដាហ៍មុនៗ។ ចុងសប្ដាហ៍នេះនៅលីគក្រុមលោក Emery ត្រូវធ្វើដំណើរទៅទឹកដី Everton មុនបើកទ្វារផ្ទះស្វាគមន៍ Napoli នៅ Europa League សម្រាប់សប្ដាហ៍ក្រោយ៕
https://www.ballkhr.com/admin/assets/img/blog/1654/14/Untitled-555.jpg
ข่าว01/04/2019Barcelona ចង់ចុះកុងត្រាយក Mata ពី Manchester United
ข่าว01/04/2019Barcelona ចង់ចុះកុងត្រាយក Mata ពី Manchester United
https://www.ballkhr.com/blog?blog_title=ข่าว01/04/2019Barcelona ចង់ចុះកុងត្រាយក Mata ពី Manchester Unitedข่าว01/04/2019Barcelona ចង់ចុះកុងត្រាយក Mata ពី Manchester UnitedBallKh.com present " ข่าว01/04/2019Barcelona ចង់ចុះកុងត្រាយក Mata ពី Manchester United" Barcelona ចង់ចុះកុងត្រាយក Mata ពី Manchester United
ក្លឹប Barcelona ចង់នាំយក Juan Mata មកកាន់ទឹកដីអេស្ប៉ាញ បន្ទាប់ពីកុងត្រារបស់គេនឹងអស់ក្នុងពេលឆាប់ៗខាងមុខនេះ។
កិច្ចសន្យារបស់ Mata ជាមួយបិសាចក្រហមនឹងអស់នៅពេលចប់រដូវកាលនេះ មានន័យថាគេនឹងនៅទំនេរអាចពិភាក្សាចរចាជាមួយក្លឹបផ្សេងចាកចេញពីអង់គ្លេស។ Barca បានបើកការចរចាដោយទាក់ទងជាមួយជាមួយភ្នាក់ងារ ដែលជាឪពុកផ្ទាល់របស់ Mata គឺលោក Juan Sr។
កីឡាករសញ្ជាតិអេស្ប៉ាញចង់បានកុងត្រារយៈពេល២ឆ្នាំ ប៉ុន្តែ Barca បានស្នើផ្ដល់ឲ្យត្រឹម១២ខែប៉ុណ្ណោះ។ Mata បានផ្ទេរមកកាន់ Manchester United កាលពីឆ្នាំ២០១៤ ពីក្រុម Chelsea ក្នុងតម្លស៣៧,១លានផោន។ រដូវកាលនេះកីឡាករជំនាញជើងឆ្វេងវ័យ៣០ឆ្នាំលេងបានតែ១៩ប្រកួតប៉ុណ្ណោះក្នុងលីគ និងរកបាន២គ្រាប់៕
https://www.ballkhr.com/admin/assets/img/blog/1651/14/Untitled-1.jpg
ข่าว 29/03/2019 Ole រើផ្ទះ និងនាំគ្រួសារនៅជុំគ្នាក្រោយបានកុងត្រាអចិន្ត្រៃយ៍
ข่าว 29/03/2019 Ole រើផ្ទះ និងនាំគ្រួសារនៅជុំគ្នាក្រោយបានកុងត្រាអចិន្ត្រៃយ៍
https://www.ballkhr.com/blog?blog_title=ข่าว 29/03/2019 Ole រើផ្ទះ និងនាំគ្រួសារនៅជុំគ្នាក្រោយបានកុងត្រាអចិន្ត្រៃយ៍ข่าว 29/03/2019 Ole រើផ្ទះ និងនាំគ្រួសារនៅជុំគ្នាក្រោយបានកុងត្រាអចិន្ត្រៃយ៍BallKh.com present " ข่าว 29/03/2019 Ole រើផ្ទះ និងនាំគ្រួសារនៅជុំគ្នាក្រោយបានកុងត្រាអចិន្ត្រៃយ៍" Ole រើផ្ទះ និងនាំគ្រួសារនៅជុំគ្នាក្រោយបានកុងត្រាអចិន្ត្រៃយ៍
លោក Ole Gunnar Solskjaer ត្រូវ Manchester United ប្រកាសឲ្យធ្វើជាអ្នកចាត់ការទូទៅពេញសិទ្ធកាលពីថ្ងៃម្សិលមិញ លើកុងត្រារយៈពេល៣ឆ្នាំ។ក្រោយបានធ្វើជាគ្រូអចិន្ត្រៃយ៍ភ្លាម បុរសសញ្ជាតិន័រវែសមានផែនការនាំប្រពន្ធកូន និងក្រុមគ្រួសារមករស់នៅជុំគ្នាក្នុងប្រទេសអង់គ្លេស។ កាលនៅជាគ្រូបណ្ដោះអាសន្ន Ole មិនបាននៅជុំគ្រួសារនោះទេដោយសារកុងត្រារបស់លោកត្រឹមចប់រដូវកាលប៉ុណ្ណោះ ដូច្នេះវាមិនចាំបាច់ទាមទារឲ្យរើផ្ទះក្នុងរយៈពេលខ្លីបែបនេះ។
អតីតខ្សែប្រយុទ្ធបិសាចក្រហម ត្រូវក្លឹបតែងតាំងជាគ្រូបណ្ដោះអាសន្នកាលពីខែធ្នូជំនួសលោក Jose Mourinho ដែលត្រូវបណ្ដេញចេញ។ ជាង៣ខែមកនេះ Ole ជួយក្រុមឈរលេខ៥ ក្រោម Arsenal ២ពិន្ទុ, ឡើងវគ្គ៨ក្រុម UEFA Champions League ដោយត្រូវប្រឈមមុខនឹង Barcelona ប៉ុន្តែបានធ្លាក់ចេញពី FA Cup ក្រោយចាញ់ Wolves៕
ប្រែសម្រួល Sabay News
https://www.ballkhr.com/admin/assets/img/blog/1642/14/Untitled-1.jpg
ข่าว28/03/2019 នៅ ស្រីពៅ មិនខ្លាចរអា ទោះប៉ះអ្នកណាក៏ហ៊ានវ៉ៃនៅ ONE
ข่าว28/03/2019 នៅ ស្រីពៅ មិនខ្លាចរអា ទោះប៉ះអ្នកណាក៏ហ៊ានវ៉ៃនៅ ONE
https://www.ballkhr.com/blog?blog_title=ข่าว27-03-2019 កីឡាករ Barcelona ៣រូបអាចនឹងចាកចេញពីក្លឹប ក្រោយចប់រដូវកាលនេះข่าว27-03-2019 កីឡាករ Barcelona ៣រូបអាចនឹងចាកចេញពីក្លឹប ក្រោយចប់រដូវកាលនេះBallKh.com present " ข่าว27-03-2019 កីឡាករ Barcelona ៣រូបអាចនឹងចាកចេញពីក្លឹប ក្រោយចប់រដូវកាលនេះ" កីឡាករ Barcelona ៣រូបអាចនឹងចាកចេញពីក្លឹប ក្រោយចប់រដូវកាលនេះ
Real Madrid កំពុងតែញាប់ដៃញាប់ជើងរៀបចំក្រុមឡើងវិញ ក្រោមការដឹកនាំរបស់លោក Zinedine Zidane បន្ទាប់ពីស្ថានភាពក្រុមចុះទន់ខ្សោយរដូវកាលនេះ។ ប៉ុន្តែសម្រាប់ Barcelona វិញ កំពុងតែមានបញ្ហាតិចតួច ដោយកីឡាករសំខាន់៣រូបអាចនឹងសម្រេចដើរចេញពី Nou Camp ពេលចប់រដូវកាលនេះ។ តាមការដឹងកីឡាករ៣រូបនេះមាន៖ Ivan Rakitic, Philippe Coutinho និង Samuel Umtiti។
១. Ivan Rakitic
កីឡាករសញ្ជាតិក្រូអាតសំបូរបទពិសោធន៍មានការទាក់ទងជាមួយនឹងចាកចេញ បន្ទាប់ពី Barca បានចំណាយប្រាក់ទិញយកកីឡាករវ័យក្មេង Frenkie De Jong ដែលនឹងត្រូវចូលរួមជាមួយក្លឹបនៅរដូវកាលក្រោយ។ Rakitic មានការចង់បានពីក្លឹបនៅ Premier League ដូចជា Manchester United និង Chelsea។ ក្នុងនោះ ក្លឹបយក្សរបស់អ៊ីតាលី Juventus និង Inter Milan ក៏ចាប់អារម្មណ៍ដូចគ្នា រងចាំការដាក់តម្លៃពី Barcelona។
២. Philippe Coutinho
Coutinho ក៏មានការទាក់ទងចង់ចេញដូចគ្នា ដោយសារតែមិនសូវស្ថិតនៅជម្រើសក្នុងក្លឹប Barcelona។ ក្លឹបនៅ Premier League កំពុងតែមានចិត្តចង់នាំយកកីឡាករសញ្ជាតិប្រេស៊ីលរូបនេះត្រលប់ទៅអង់គ្លេសវិញ ត្បិត Paris Saint-Germain ក៏ជាគោលដៅមួយសម្រាប់ Coutinho។
៣. Samuel Umtiti
ខ្សែការពារសញ្ជាតិបារាំងត្រូវបានញាំញីដោយសាររបួសជង្គង់ពេញមួយរដូវកាល ហើយលោក Ernesto Valverde កំពុងតែពិចារណាកាត់ទំនាក់ទំនងជាមួយគេ ដើម្បីរកអ្នកថ្មីមកជំនួស។ ខ្សែការពារហូឡង់ Matthijs De Ligt បានលេចពាក្យចចាមអារ៉ាមពិចារណាចង់ចូលរួមជាមួយមិត្តរួមជាតិ De Jong មកកាន់ Barcelona៕
ប្រភព៖ Mirror ប្រែសម្រួល៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1634/14/5c9b2e23c2445_1553673720_large.jpg
ข่าว 27/03/2019 Man Utd, Spurs, Juventus, Inter នឹងមកលេងពាន ICC នៅសិង្ហបុរី
ข่าว 27/03/2019 Man Utd, Spurs, Juventus, Inter នឹងមកលេងពាន ICC នៅសិង្ហបុរី
https://www.ballkhr.com/blog?blog_title=ข่าว 27/03/2019 Man Utd, Spurs, Juventus, Inter នឹងមកលេងពាន ICC នៅសិង្ហបុរីข่าว 27/03/2019 Man Utd, Spurs, Juventus, Inter នឹងមកលេងពាន ICC នៅសិង្ហបុរីBallKh.com present " ข่าว 27/03/2019 Man Utd, Spurs, Juventus, Inter នឹងមកលេងពាន ICC នៅសិង្ហបុរី" Man Utd, Spurs, Juventus, Inter នឹងមកលេងពាន ICC នៅសិង្ហបុរី
Juventus, Tottenham Hotspur, Inter Milan និង Manchester United នឹងមកលេងពានមិត្តភាពត្រៀមបើករដូវកាលថ្មី International Champions Cup (ICC) នៅប្រទេសសិង្ហបុរី។ នេះបើតាមការប្រកាសរបស់អ្នករៀបចំនៅថ្ងៃនេះ។២ប្រកួតនឹងត្រូវលេងនៅកីឡដ្ឋាន National Stadium ដោយបិសាចក្រហម Man Utd ត្រូវប៉ះ Inter Milan នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៩ ហើយ Juventus ជួបជាមួយ Spurs នៅថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៩។ យ៉ាងណាមិញ អ្នករៀបចំមិនបានបញ្ជាក់ថា ក្រុមទាំងអស់នឹងនាំយកកីឡាករល្បីៗរបស់ខ្លួនមកទាំងអស់មកកាន់សិង្ហបុរីនោះទេ។
Cristiano Ronaldo ពីក្លឹប Juventus, Harry Kane និង Son Heung-min របស់ Spurs, Radja Nainggolan ពី Inter និង Paul Pogba របស់ Manchester United សុទ្ធតែជាកីឡាករដែលអ្នកគាំទ្រចង់ឲ្យមកប្រកួតនៅសិង្ហបុរី៕
ប្រែសម្រួលSabay News
https://www.ballkhr.com/admin/assets/img/blog/1629/14/23.jpg