https://www.ballkhr.com/blog?blog_title=ข่าว17-03-2019 Chelsea នឹងមិនលែង Hudson-Odoi ឡើយបើHazard ចាកចេញទៅ Real ข่าว17-03-2019 Chelsea នឹងមិនលែង Hudson-Odoi ឡើយបើHazard ចាកចេញទៅ Real BallKh.com present " ข่าว17-03-2019 Chelsea នឹងមិនលែង Hudson-Odoi ឡើយបើHazard ចាកចេញទៅ Real " Chelsea នឹងមិនលែង Hudson-Odoi ឡើយបើHazard ចាកចេញទៅ Real
ការផ្ទេរទៅក្រុម Real Madrid របស់ Eden Hazard នឹងធ្វើឱ្យមានការផ្លាស់ប្ដូរសុបិនរបស់ Callum Hudson-Odoi ទៅកាន់ក្លិប Bayern Munich ។
Chelsea បានប្តេជ្ញាថានឹងមិនចង់បាត់បង់ខ្សែប្រយុទ្ធទាំង២នៅរដូវក្តៅនេះឡើយ ទោះបីជាកិច្ចសន្យារបស់ពួកគេជិតផុតក៏ដោយ។ ប្រសិនបើការតាមប្រមាញ់ Hazard ពីសំណាក Zinedine Zidane បានសម្រេចមែន ក្រុមតោខៀវនឹងរក្សា Hudson-Odoi វ័យ១៨ បើទោះជាកិច្ចសន្យាកីឡាករវ័យក្មេងនេះមិនទាន់បន្តក្រោយឆ្នាំ ២០២០ក្តី។
SunSport បានរាយការណ៍នៅសប្ដាហ៍នេះថា Real នឹងចាប់ផ្តើមដេញថ្លៃសម្រាប់ Hazard ក្នុងតម្លៃ ៧០ លានផោន (៩៣ លានដុល្លារ) បន្ទាប់ពី Zidane ត្រលប់មកក្លឹបវិញ។
Bayern Munich បរាជ័យក្នុងការដេញថ្លៃយកខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ ឆ្នាំកាលពីខែមករាជាមួយតម្លៃ ៣៥លានផោន (៤៦លានដុល្លារ) ហើយក្រុមអាឡឺម៉ង់ដែលទើបធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្រោមថ្វីជើង Liverpool នឹងដេញថ្លៃម្តងទៀតនៅរដូវក្តៅ ដោយសង្ឃឹមថានឹងត្រូវថ្លៃគ្នា។
Hudson-Odoi ដែលត្រូវបានកំណត់ឲ្យចូលលេងភាគច្រើនតែ ក្របខ័ណ្ឌ FA Cup និង Europa League ទាត់បញ្ចូលទីបាន៥គ្រាប់ និង បញ្ជូនឲ្យគេស៊ុតបាន៤គ្រាប់៕ប្រភព៖ thesun ប្រែសម្រួល៖ Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1577/14/Untitled-1.jpg
ข่าว16-03-2019 Solskjaer ជឿថាក្រុមខ្លួនអាចបន្តដំណើរទៅមុខ ទោះប៉ះ Barcelona ក៏គ្មានបញ្ហា
ข่าว16-03-2019 Solskjaer ជឿថាក្រុមខ្លួនអាចបន្តដំណើរទៅមុខ ទោះប៉ះ Barcelona ក៏គ្មានបញ្ហា
https://www.ballkhr.com/blog?blog_title=ข่าว16-03-2019 Solskjaer ជឿថាក្រុមខ្លួនអាចបន្តដំណើរទៅមុខ ទោះប៉ះ Barcelona ក៏គ្មានបញ្ហាข่าว16-03-2019 Solskjaer ជឿថាក្រុមខ្លួនអាចបន្តដំណើរទៅមុខ ទោះប៉ះ Barcelona ក៏គ្មានបញ្ហាBallKh.com present " ข่าว16-03-2019 Solskjaer ជឿថាក្រុមខ្លួនអាចបន្តដំណើរទៅមុខ ទោះប៉ះ Barcelona ក៏គ្មានបញ្ហា" Solskjaer ជឿថាក្រុមខ្លួនអាចបន្តដំណើរទៅមុខ ទោះប៉ះ Barcelona ក៏គ្មានបញ្ហា
អ្នកចាត់ការរបស់ក្លឹប Manchester United លោក Ole Gunnar Solskjaer ជឿជាក់ថា ក្រុមរបស់លោកអាចទៅមុខបានគ្រប់ពេលវេលានៅពានរង្វាន់ Champions League បន្ទាប់ពីចាប់ឆ្នោតជួប Barcelona នៅវគ្គ៨ក្រុមចុងក្រោយ។
ការចាប់ឆ្នោតនេះបានរំឭកដល់ Solskjae កាលពី២០ឆ្នាំនៅកីឡដ្ឋាន Nou Camp ពេលដែលលោកទាត់ចូលនៅម៉ោងបន្ថែមជួយ Man Utd ឈ្នះ Bayern Munich វគ្គផ្ដាច់ព្រ័ត្រ Champions League។ ក្រោយចាប់ឆ្នោតភ្លាម Solskjae បានបង្ហាញពីមតិខ្លួនថា៖ "ខ្ញុំគិតថា ពួកយើងបានបង្ហាញរួចហើយកាលប៉ះ Paris St-Germain មានន័យថា នៅថ្ងៃបន្តបន្ទាប់ពួកយើងអាចយកឈ្នះក្រុមកំពូលផ្សេងៗទៀត"។
Manchester United បានឡើងមកវគ្គ៨ក្រុមចុងក្រោយបានយ៉ាងអស្ចារ្យ ក្រោយយកឈ្នះ PSG ក្រៅដី ៣-១ ខណៈជើងទីមួយលេងនៅទឹកដីអង់គ្លេសពួកគេចាញ់ ២-០។ ស្ថានភាពបែបនេះ ប្រសិនបើ Solskjae អាចដឹកនាំ Man Utd ឈ្នះ UCL អនាគតលោកអាចត្រូវក្លឹបតែងតាំងជាអ្នកចាត់ការពេញសិទ្ធិតែម្ដង៕ប្រភព៖ BBC ប្រែសម្រួល៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1574/14/Untitled-1៧.jpg
https://www.ballkhr.com/blog?blog_title=ข่าว12-03-2019 Salah សុខចិត្តលះបង់ក្ដីសង្ឃឹមក្នុងការឈ្នះពាន UCL ដើម្បីពាន PLข่าว12-03-2019 Salah សុខចិត្តលះបង់ក្ដីសង្ឃឹមក្នុងការឈ្នះពាន UCL ដើម្បីពាន PLBallKh.com present " ข่าว12-03-2019 Salah សុខចិត្តលះបង់ក្ដីសង្ឃឹមក្នុងការឈ្នះពាន UCL ដើម្បីពាន PL" Salah សុខចិត្តលះបង់ក្ដីសង្ឃឹមក្នុងការឈ្នះពាន UCL ដើម្បីពាន PL
ខ្សែប្រយុទ្ធក្លឹប Liverpool កីឡាករ Mohamed Salah បានលើកឡើងកាលពីពេលថ្មីៗនេះថា ខ្លួនសុខចិត្តលះបង់ក្ដីសុបិនក្នុងការលើកពាន UEFA Champions League ដើម្បីពានលីគកំពូលអង់គ្លេស។
កីឡាករអេហ្ស៊ីបរូបនេះបាននិយាយថា៖ " និយាយតាមត្រង់ទៅ សម្រាប់ខ្ញុំកម្មវិធីដែលមានកិត្យានុភាពជាងគេគឺ Champions League តែក្ដីសុបិនរបស់ទីក្រុងទាំងមូល (ក្រុង Liverpool) និងក្លឹបគឺ ពាន Premier League '' ។
ខ្សែប្រយុទ្ធរូបនេះបន្តថា៖ " ដូច្នេះហើយ ខ្ញុំសុខចិត្តលះបង់ក្ដីសង្ឃឹមរបស់ខ្ញុំក្នុងការឈ្នះ Champions League ដើម្បីក្ដីសុបិនរបស់ក្លឹប និងទីក្រុងទាំងមូល ប៉ុន្តែបើយើងឈ្នះបានទាំងពីរ នោះគឺរឹតតែល្អ ហើយនេះជាអ្វីដែលយើងព្យាយាមយកឲ្យបាន " ។សូមបញ្ជាក់ផងដែរថា ក្លឹប Liverpool ខកខានឈ្នះពានលីគកំពូលអង់គ្លេសជាង ២០ឆ្នាំហើយ ខណៈក្លឹបមួយនេះធ្លាប់ឈ្នះ UEFA Champions League ក្នុងឆ្នាំ២០០៥ និងឡើងវគ្គផ្ដាច់ព្រ័ត្រឆ្នាំ ២០០៧ និងក្នុងឆ្នាំ ២០១៧៕ប្រភព៖ Sky Sports ប្រែសម្រួល៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1559/14/Untitled-1.jpg
https://www.ballkhr.com/blog?blog_title=ข่าว07-03-2019 Man Utd សាងប្រវត្តិសាស្ត្រវាយបកទម្លាក់ PSG ដើម្បីឡើងវគ្គ៨ក្រុមข่าว07-03-2019 Man Utd សាងប្រវត្តិសាស្ត្រវាយបកទម្លាក់ PSG ដើម្បីឡើងវគ្គ៨ក្រុមBallKh.com present " ข่าว07-03-2019 Man Utd សាងប្រវត្តិសាស្ត្រវាយបកទម្លាក់ PSG ដើម្បីឡើងវគ្គ៨ក្រុម" Man Utd សាងប្រវត្តិសាស្ត្រវាយបកទម្លាក់ PSG ដើម្បីឡើងវគ្គ៨ក្រុម
Manchester United ទីបំផុតបានឡើងទៅវគ្គ៨ក្រុមចុងក្រោយ UEFA Champions League ក្រោយយកឈ្នះ Paris Saint Germain ដោយលទ្ធផលសឹងមិនគួរឲ្យជឿដោយលទ្ធផល ៣ទល់នឹង១។ជើងមុននៅទឹកដី Old Trafford ក្រុមបិសាចក្រហមបានបរាជ័យដោយលទ្ធផល ២-០ ដូច្នេះការស៊ុត៣គ្រាប់នៅទឹកដីបារាំង សឹងតែគ្មាននរណាគិតថាពួកគេអាចធ្វើបានឡើយ។ លទ្ធផលទាំងពីរជើងក្រុមទាំងពីរស្មើគ្នា ៣-៣ ប៉ុន្តែយោងតាមរូបមន្ត Away Goal គឺ United ជាអ្នកឡើងទៅវគ្គបន្តព្រោះមាន គ្រាប់ក្រៅដីច្រើនជាង។
Romelu Lukaku គឺជាអ្នករកគ្រាប់ឲ្យក្រុមភ្ញៀវបានមុនតាំងតែ ២នាទីដំបូង ប៉ុន្តែ Juan Bernat តាមស្មើឲ្យ PSG បានវិញនៅ១០នាទីបន្ទាប់។ យ៉ាងណា United បានបន្ថែម២គ្រាប់ទៀតដើម្បីទម្លាក់ក្រុមជើងខ្លាំងបារាំងស៊ុតបញ្ចូលទីដោយ Lukaku ដដែលនៅនាទី ៣០ និង Rashford នៅនាទី៩០ ដោយបាល់ប៉េណាល់ទី៕អត្ថបទពី៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1549/14/Untitled-1.jpg
ข่าว02-03-2019 Spurs បារម្ភ Harry Kane អាចនឹងចាកចេញប្រសិនបើក្លឹបនៅតែមិនអាចឈ្នះពាន
ข่าว02-03-2019 Spurs បារម្ភ Harry Kane អាចនឹងចាកចេញប្រសិនបើក្លឹបនៅតែមិនអាចឈ្នះពាន
https://www.ballkhr.com/blog?blog_title=ข่าว02-03-2019 Spurs បារម្ភ Harry Kane អាចនឹងចាកចេញប្រសិនបើក្លឹបនៅតែមិនអាចឈ្នះពានข่าว02-03-2019 Spurs បារម្ភ Harry Kane អាចនឹងចាកចេញប្រសិនបើក្លឹបនៅតែមិនអាចឈ្នះពានBallKh.com present " ข่าว02-03-2019 Spurs បារម្ភ Harry Kane អាចនឹងចាកចេញប្រសិនបើក្លឹបនៅតែមិនអាចឈ្នះពាន" Spurs បារម្ភ Harry Kane អាចនឹងចាកចេញប្រសិនបើក្លឹបនៅតែមិនអាចឈ្នះពាន
កីឡាកររបស់ Tottenham Hotspur បារម្ភថា Harry Kane អាចនឹងចាកចេញប្រសិនបើក្លឹបនៅតែមិនអាចលើកពាន។ នេះបើតាម The Telegraph បានចុះផ្សាយកាលពីថ្ងៃសុក្រ។
ខ្សែប្រយុទ្ធ Kane បាននិយាយថា "មានការខកចិត្ត និង ខឹងសម្បារ" ចំពោះបរាជ័យលើក្រុម Chelsea កាលពីថ្ងៃព្រហស្បតិ៍ និង ដឹងថាឱកាសលើកពាន Premier League បានកន្លងផុតទៅម្តងទៀតហើយ។
ក្តីសង្ឃឹមរបស់ Tottenham ក្នុងការឈ្នះពានរង្វាន់នៅរដូវកាលនេះមិនទាន់ចប់នៅឡើយទេ ព្រោះពួកគេកំពុងលេងក្នុងក្របខ័ណ្ឌ Champions League ហើយប្រហែលជាសង្ឃឹមខ្ពស់ក្នុងការឡើងទៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីបានផ្តួល Borussia Dortmund ៣-០ មុននឹងត្រូវលេងជើងទី ២ នៅសប្ដាហ៍ក្រោយនៅអាល្លឺម៉ង់ ។
Kane បាននិយាយម្តងហើយម្តងទៀតក្នុងរយៈពេល១២ខែចុងក្រោយនេះពីបំណងប្រាថ្នារបស់ខ្លួនដើម្បីឈ្នះពាន Premier League។ កាលពីខែមិថុនាឆ្នាំមុន កីឡាករវ័យ២៦ឆ្នាំបាននិយាយថា "រឿងសំខាន់គឺពានរង្វាន់។ វាមានរយៈពេលប្រហែល ៤ ឆ្នាំហើយដែលខ្ញុំបានលេងនៅកម្រិតនេះ ហើយយើងមិនទាន់ឈ្នះពានរង្វាន់នៅឡើយទេ"។
Tottenham នៅក្រោម Liverpool ៩ពិន្ទុ មុនពេលមានការប្រកួតនៅថ្ងៃសៅរ៏នេះក្នុងជំនួបទីក្រុងឡុងដ៍ជាមួយ Arsenal ដែលមាន ៤ ពិន្ទុក្រោមក្រុមរបស់លោក Mauricio Pochettino៕ប្រភព៖ telegraph ប្រែសម្រួល៖ Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1545/14/Untitled-1.jpg