https://www.ballkhr.com/blog?blogtitle=ข่าว 04/10/2018ข่าว 04/10/2018BallKh.com present Ronaldo នឹងអវត្តមានក្នុងប្រកួតអន្តរជាតិប៉ះប៉ូឡូញ និងស្កុតឡែន
ខ្សែប្រយុទ្ធCristiano Ronaldo នឹងមិនមានវត្តមានក្នុងបញ្ជីឈ្មោះកីឡាករសម្រាប់ប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិប៉ូឡូញនិងស្កុតឡែននៅខែតុលានេះទេ។
កីឡាករមិនមានឈ្មោះក្នុងបញ្ជីកីឡាករក្រុមជម្រើសជាតិព័រទុយហ្គាល់ សម្រាប់ត្រៀមប្រកួតទាំងពីរខាងលើឡើយ។
មិនទាន់មានការបកស្រាយច្បាស់លាស់មួយអំពី ការមិនមានឈ្មោះ Ronaldo ឡើយ គិតមកទល់ពេលនេះ។ ទោះជាយ៉ាងណា គ្រូបង្វឹកជនជាតិព័រទុយហ្គាល់ លោក Fernando Santos ក្នុងថ្ងៃនេះបានលើកឡើងថា៖ " នៅពេលខាងមុខគ្មានអ្វីមករារាំង Ronaldo ក្នុងការមកលេងឲ្យក្រុមជម្រើសជាតិឡើយ" ។
កាលពីខែកញ្ញាកន្លងទៅលោកSantos បាននិយាយថា អតីតខ្សែប្រយុទ្ធនៃក្លឹបReal Madrid និងក្លឹបManchester United ខកខានលេងក្នុងប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិក្រូអាតនិងអ៊ីតាលីដោយសារតែរូបគេត្រូវការសម្រាកយកកម្លាំង។
កីឡាកររបស់ក្លឹប Juventus នេះក៏បានខកខានប្រកួតក្នុងក្របខ័ណ្ឌកំពូលអឺរ៉ុប UEFA Champions Leauge ទល់នឹងក្លឹប Young Boy នៅក្នុងសប្ដាហ៍នេះដោយការជាប់បម្រាម។
កាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Ronaldo ត្រូវបានស្ដ្រីម្នាក់ចោទប្រកាន់ថា បានចាប់រំលោភរូបនាង កាលពីឆ្នាំ ២០០៩ ក្នុងសណ្ឋាគារមួយនៅសហរដ្ឋអាមេរិក។ ស្ដ្រីបានដាក់ពាក្យប្ដឹង កីឡាករព័រទុយហ្គាល់។
ទោះជាយ៉ាងណា ម្ដងហើយ ម្ដងទៀត Ronaldo បានបដិសេធការចោទប្រកាន់នេះ៕
ប្រភព៖ BBC ប្រែសម្រួល៖ ហ៊ីម រស្មី
https://www.ballkhr.com/admin/assets/img/blog/909/14/000.jpg
Ronaldo នឹងអវត្តមានក្នុងប្រកួតអន្តរជាតិប៉ះប៉ូឡូញ និងស្កុតឡែន