https://www.ballkhr.com/blog?blogtitle=ข่าว 18.06.2018
ข่าว 18.06.2018
BallKh.com present ក្រុមការពារតំណែងជើងឯក World Cup អាល្លឺម៉ង់បានបរាជ័យ ១ទល់នឹង០ យ៉ាងគួរឲ្យភ្ញាក់ផ្អើលទល់នឹងម៉ិកស៊ិក ក្នុងការប្រកួតវគ្គចែកពូល F កាលពីយប់មិញ។
ជ័យជម្នះតែមួយគ្រាប់គត់របស់ជើងខ្លាំងមកពីអាមេរិកខាងជើងរកគ្រាប់បានដោយកីឡាករ Hirving Lozano នៅនាទី៣៥។
ខាងក្រោមគឺជារឿង៤ដែលអ្នកគួរដឹងពីបរាជ័យរបស់អាល្លឺម៉ង់ក្រោមស្នាដៃម៉ិកស៊ិក។
១ ម៉ិកស៊ិកបង្កើតសម្ពាធដល់អាល្លឺម៉ង់តាំងពីការប្រកួតចាប់ផ្ដើម
អាល្លឺម៉ង់ប្រហែលជាក្រុមដែលគេគិតថានឹងឈ្នះការប្រកួតនេះ ប៉ុន្តែម៉ិកស៊ិកបានកែប្រែស្ថានការណ៍ទាំងស្រុងដោយដាក់សម្ពាធលើក្រុមជើងឯក World Cup
ចាស់តាំងពីវិនាទីដំបូង។ ក្រុមមកពីទ្វីបអាមេរិកខាងជើង បញ្ជូនបាល់លឿន និងគ្រប់គ្រងបាល់បានល្អ ពិសេសការស៊ុត៥លើកត្រឹម១៥នាទីដំបូងពីសំណាក់កីឡាករ
Hirving Lozano, Javier Hernandez, Miguel Layun, Hector Herrera, និង Hector Moreno។
២ បញ្ហាខ្សែបម្រើរបស់អាល្លឺម៉ង់
ជម្រើសជាតិអាល្លឺម៉ង់ដែលប្រជុំដោយខ្សែបម្រើឆ្នើមៗនោះបែរជាមិនអាចទប់ទល់នឹងការវាយបកលឿនៗពីសំណាក់កីឡាករម៉ិកស៊ិកបានល្អ។ ខ្សែបម្រើ
Sami Khedira និង Toni Kroos រួមទាំង Mesut Ozil មិនបានជួយជារនាំងដល់ Hummels និង Boateng ធ្វើឲ្យខ្សែការពារទាំង២ត្រូវធ្វើការធ្ងន់ពេលម៉ិកស៊ិកបុកមកម្ដងៗ។
៣ ការចំណេញពីចន្លោះប្រហោងរបស់ Kimmich
Joshua Kimmich គឺជាខ្សែការពារដ៏ឆ្នើមមួយរូបរបស់អាល្លឺម៉ង់ និងជាអ្នកជំនួសតំណែងល្អបំផុតរបស់ Philipp Lahm។
យ៉ាងណាកីឡាករវ័យ២៣ឆ្នាំរូបនេះជានិច្ចកាលតែងជួយគាំទ្រទៅតំបន់ប្រយុទ្ធ ធ្វើឲ្យចន្លោះប្រហោងនៅតំណែងដែលគេលេង។ ដោយមើលឃើញចំណុចខ្សោយនេះ
Juan Carlos Osorio គ្រូម៉ិកស៊ិកបានប្រាប់កីឡាករខ្លួនវាយសម្រុកតាមនោះពេលដែល Kimmich ចុះមកមិនទាន់ម្ដងៗហើយវាពិតជាមានប្រសិទ្ធភាពដល់ការលេងរបស់ក្រុម។
៤ ការលេងជម្រើសដំបូងរបស់ Ozil និង Neuer
មានការរិះគន់ពីសំណាក់អ្នកគាំទ្រ និងសារព័ត៌មានមួយចំនួនចំពោះការចាប់ផ្ដើមជម្រើសដំបូងរបស់ Mesut Ozil និង Manuel Neuer។ Ozil
ហាក់មានទម្រង់លេងមិនល្អសោះមួយរយ: ចុងក្រោយពិសេសការលេងជាមួយក្លឹបអាជីព ស្របពេល Neuer រងរបួសសឹងពេញមួយរដូវកាលទើបតែត្រឡប់មកលេងវិញប៉ុណ្ណោះ។ យ៉ាងណាលោក
Joachim Low នៅតែដាក់កីឡាករទាំងពីរហើយមើលរំលង Ilkay Gundogan និង អ្នកចាំទី Marc-Andre ter Stegen ដែលជោគជ័យជាមួយ
Manchester City និង Barcelona៕
https://www.ballkhr.com/admin/assets/img/blog/341/14/web18062018.jpg
ក្រុមការពារតំណែងជើងឯក World Cup អាល្លឺម៉ង់បានបរាជ័យ ១ទល់នឹង០ យ៉ាងគួរឲ្យភ្ញាក់ផ្អើលទល់នឹងម៉ិកស៊ិក ក្នុងការប្រកួតវគ្គចែកពូល F កាលពីយប់មិញ។