ข่าว08/05/2019Busquets សម្រក់ទឹកភ្នែក ហើយថា Barcelona ចាញ់ដោយសារ Liverpool ឆ្លាតជាង
https://www.ballkhr.com/blog?blogtitle=ข่าว08/05/2019Busquets សម្រក់ទឹកភ្នែក ហើយថា Barcelona ចាញ់ដោយសារ Liverpool ឆ្លាតជាងข่าว08/05/2019Busquets សម្រក់ទឹកភ្នែក ហើយថា Barcelona ចាញ់ដោយសារ Liverpool ឆ្លាតជាងBallKh.com present Busquets សម្រក់ទឹកភ្នែក ហើយថា Barcelona ចាញ់ដោយសារ Liverpool ឆ្លាតជាង
Barcelona បានធ្លាក់ចេញពី Champions League ទាំងភ្ញាក់ផ្អើល បន្ទាប់ពី Liverpool សាងរឿងអភូតហេតុវាយបកយកឈ្នះ ៤-០ វិញជើងទីពីរវគ្គពាក់កណ្ដាលនៅទឹកដី Anfield។
ខ្សែបម្រើ Sergio Busquet បានសម្រក់ទឹកភ្នែក ពេលដែលផ្ដល់បទសម្ភាសន៍ជាមួយទូរទស្សន៍អេស្ប៉ាញ។ អំឡុងពេលនៅ Anfield ពោរពេញដោយសំឡេងច្រៀងបទ "you’ll never walk alone” Busquet បាននិយាយថា៖ "ពួកគេ (Liverpool) ល្អជាងពួកយើង។ ពួកគេចាប់ផ្ដើម បន្ទាប់ពីនាទីដំបូង។
កីឡាករវ័យ៣០ឆ្នាំបានបន្តថា៖ "ពួកយើងមានឱកាសរកគ្រាប់បាល់ដែលចង់បាន ប៉ុន្តែធ្វើមិនបាន។ ខ្ញុំមិនមានអ្វីនិយាយទៀតទេ។ ខ្ញុំគ្រាន់តែចង់និយាយសុំទោសទៅកាន់អ្នកគាំទ្រ។ បន្ទាប់ពីចាញ់ Roma ឆ្នាំមុន ពួកយើងមិនចង់ឲ្យវាកើតឡើងម្ដងទៀតទេ។ ខ្ញុំមិនដឹកមានរឿងអ្វីកើតឡើងចំពោះគ្រាប់បាល់ចុងម៉ោងទេ។ ពួកគេឆ្លាតជាងពួកយើង”។
សម្រាប់រាត្រីនេះ Ajax ត្រូវបើទ្វាកីឡដ្ឋានរបស់ខ្លួនជួប Spurs ដើម្បីរកមួយក្រុមទៅជួប Liverpool នៅវគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋាន Wanda Metropolitano ទីក្រុង Madrid ប្រទេសអេស្ប៉ាញ៕
ប្រភព៖ sabay ប្រែសម្រួល៖ ហេង សុធារិទ្ធិ
https://www.ballkhr.com/admin/assets/img/blog/1802/14/Untitled-1.jpg
Busquets សម្រក់ទឹកភ្នែក ហើយថា Barcelona ចាញ់ដោយសារ Liverpool ឆ្លាតជាង