https://www.ballkhr.com/blog?blogtitle=ข่าว14/09/2018
ข่าว14/09/2018
BallKh.com present ស្ថាបនិក Khmer United កំណត់ឆ្នាំ២០២២ ចូលលេងលីគទី២
លោក គឹម ហ៊ាង ស្ថាបនិករបស់ក្រុមបាល់ទាត់ពាក់កណ្ដាលអាជីព Khmer United កំណត់ឆ្នាំ២០២២ នឹងចូលលេងលីគទី២ របស់កម្ពុជា។
ស្ថាបនិកបង្កើតពាន Khmer Real Estate រូបនេះបានឲ្យដឹងថា ឆ្នាំ២០២២ ជាខួបគម្រប់១០ឆ្នាំនៃការបង្កើតពាននេះឡើង ហើយក៏ជាឆ្នាំដែលលោកកំណត់ថា ក្រុមរបស់លោក Khmer United នឹងចូលលេងលីគទី២របស់កម្ពុជា។ បើគិតមកដល់បច្ចុប្បន្នលោកបានប្រមូលក្មេងៗ ឲ្យចូលហាត់ជាមួយ Khmer United ជិត១០០នាក់ ដើម្បីត្រៀមសម្រាប់ជាធនធានមួយនាពេលអនាគតក្នុងការចូលលេងលីគទី២។
ទិសដៅច្បាស់របស់ស្ថាបនិករូបនេះគឺចូលលេងលីគទី២ ឲ្យបាន៣ឆ្នាំ ទើបសម្រេចធ្វើយ៉ាងណាឡើងទៅលេងលីគកំពូលកម្ពុជាបន្តទៀត។ ជាងនេះទៅទៀតលោកក៏មានត្រៀមបង្កើតពានយុវជនក្រោមអាយុ១៦ឆ្នាំ ដើម្បីជាទុនសម្រាប់ពង្រឹងដល់ក្រុម Khmer United ហើយពានយុវជននេះ នឹងចាប់ផ្ដើមដំណើរការខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។
លោកបន្ថែមទៀតថា ចាប់ពីពេលនេះទៅពាន Khmer Real Estate នឹងមានចំនួន២គឺពានឈុតធំមួយ និងពានយុវជនមួយ ដែលដំណើរចាប់ពីឆ្នាំក្រោយតទៅ៕ ប្រភព៖ sport.sabay
https://www.ballkhr.com/admin/assets/img/blog/831/14/141.jpg