https://www.ballkhr.com/blog?blogtitle=ข่าว22
ข่าว22
BallKh.com present ហេតុផលដែល Liverpool ហ៊ានចាយ ៦៥ លានដុល្លារដើម្បីសង់កន្លែងហ្វឹកហាត់ដល់យុវជនថ្នាល
ក្លឹបហង្សក្រហម ត្រូវបានលោក John Henry ដែលជាសេដ្ឋីអាមេរិកបានទិញយកក្លឹបនេះកាលពីឆ្នាំ ២០១០ ក្នុងតម្លៃ ២៨០ លានផោន (ប្រហែល ៣៦៦ លានដុល្លារ) ហើយធ្វើឲ្យក្លឹប នេះល្បីខ្លាំង លែងឲ្យអ្នកគាំទ្រថាជាក្លឹបចាយរិះថាំទៀតហើយ។ ជាក់ស្តែង ក្លឹបកំពុងឡើងកូដនេះហ៊ានជះលុយប្រមាណ ១៧០ លានផោន (២២២ លានដុល្លារ) កាលពីរដូវក្តៅដើម្បីនាំយកកីឡាករល្អៗដើម្បីប្រកួតប្រជែងជាមួយក្លឹបធំៗ។ថ្មីនេះទៀតសោត Liverpool បានចាយ ៥០ លានផោន (៦៥ លានដុល្លារ) ដើម្បីរៀបចំទីលានហ្វឹកហាត់របស់យុវជនថ្នាលរបស់ខ្លួន ដោយក្លឹបនេះជឿថា៖
១ ដើម្បីទាក់ទាញចំណាប់អារម្មណ៍គ្រូបង្វឹក
នៅពេលដែល យុវជនរបស់ក្លឹប និង កីឡាករអាជីពក្នុងក្លឹបមានកម្រិតខុសគ្នាខ្លាំងពេក ក៏មិនអាចទាក់ក្រសែគ្រូបង្វឹកបានដែរ។ ប្រសិនបើកីឡាករវ័យក្មេងរបស់ Liverpool មានទេពកោសល្យដែលអាចបណ្ដុះបណ្ដាលបាននោះក៏ជាការចំណេញរបស់ក្លឹប ដែលគ្រូបង្វឹកអាចនឹងមិនសម្រេចចិត្តនាំកីឡាករចូល តែជំនួសមកវិញដោយកីឡាករថ្នាលចេញពីយុវជន។
២ កន្លែងហាត់រួមគ្នា
ទីលានហ្វឹកហាត់ស្តង់ដារនេះសម្រាប់ជាកន្លែងដែលអាចហ្វឹកហាត់រួមគ្នារវាងយុវជនថ្នាល និង កីឡាករអាជីព។ ទីលានហ្វឹកហាត់នៅ Kirkby របស់ Liverpool នឹងក្លាយទៅជាទីលានដំបូងគេដែលយុវជន និង កីឡាករអាជីពអាចហ្វឹកហាត់រួមគ្នា។
៣ រចនាសម្ព័ន្ធដូចគ្នាសម្រាប់យុវជន និង ក្លឹបធំ
កីឡាករទាំង២ក្រុមមានទីលានហ្វឹកហាត់ផ្សេងគ្នា របៀបហ្វឹកហាត់ផ្សេងគ្នា។ ប៉ុន្តែវានឹងកាន់តែប្រសើរនៅពេលដែលពួកគេស្ថិតក្នុងជំរំជាមួយគ្នា។ វានឹងបង្កភាពងាយស្រួលដល់គ្រូបង្វឹកក្នុងការបណ្ដុះបណ្ដាលថ្នាលយុវជន ឲ្យលេចធ្លោជាងយុវជនក្លឹបដទៃ។
៤ បង្កើតកីឡាករ Trent Alexander-Arnold ទី២ និង បន្តបន្ទាប់ភាពជោគជ័យរបស់ Trent Alexander-Arnold ដែលរើសចេញពីថ្នាលយុវជន បានបង្ហាញថាប្រសិនបើអ្នកល្អគ្រប់គ្រាន់ ភាពក្មេងខ្ចីមិនមែនជាបញ្ហាឡើយ។ ថ្មីៗនេះយុវជនរបស់ Liverpool ដូចជា Curtis Jones និង Rafa Camacho ត្រូវបានផ្តល់ឱកាសឲ្យដើរគន្លងតាម Arnold៕ប្រភព៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/859/14/41.jpg