https://www.ballkhr.com/blog?blogtitle=ข่าว23/08/2018ข่าว23/08/2018BallKh.com present គ្រូ Barca ៖ ការប្រកួតប្រជែងរវាង Messi និង Ronaldo ត្រូវបានបញ្ចប់ហើយ
Ernesto Valverde ជឿជាក់ថាការចាកចេញពី La Liga របស់ Cristiano Ronaldo គឺជាការបញ្ចប់ការជជែក ប្រៀបធៀបគ្នារវាងខ្សែប្រយុទ្ធរូបនេះ ជាមួយ Lionel Messi ហើយ។ Ronaldo បានចាកចេញពី Real Madrid ទៅលេងនៅ Juventus ក្នុងតម្លៃខ្លួន១០០លានផោន ក្រោយចំណាយពេល៩ឆ្នាំនៅអេស្ប៉ាញ។ ការចាកចេញនេះដែរ បានធ្វើឱ្យ La Liga មានការប្រែប្រួលយ៉ាងខ្លាំង ជាពិសេសអ្នកគាំទ្ររបស់ក្លឹប Real Madrid តែម្ដង។ ជាមួយគ្នានោះដែរ សូម្បីអ្នកចាត់ការក្រុម Barcelona លោក Ernesto Valverde ក៏ភ្ញាក់ផ្អើលចំពោះការចាកចេញនេះដែរ។ លោកបានបញ្ជាក់ថា អ្នកស្រលាញ់វិស័យបាល់ទាត់ទូទាំងពិភពលោក សុទ្ធតែភ្ញាក់ចំពោះការចាកចេញនេះ។ មួយវិញទៀត វាក៏បានបញ្ជាក់យ៉ាងច្បាស់ថា ការប្រកួតប្រជែងគ្នាដែលប្រិយមិត្តធ្លាប់តែតាមដានរវាង Ronaldo និង Messi នោះ ក៏ដល់ទីបញ្ចប់ហើយដែរ “គេនឹងឈប់ប្រៀបធៀប Ronaldo និង Messi ទៀតហើយ ព្រោះពួកគេបានទៅឆ្ងាយពីគ្នា។ បច្ចុប្បន្នយើងកំពុងតាមដាន Real Madrid ថាតើពួកគេនឹងធ្វើបែបណានៅពេល Ronaldo ចាកចេញទៅ។ តើពួកគេនឹងទិញយកអ្នកណាមកជំនួសខ្សែប្រយុទ្ធរូបនេះ? តើនឹងមានអ្វីកើតឡើងនៅរដូវកាលដោះដូរកីឡាករនេះ? Ronaldo ទៅលេងនៅក្លឹបផ្សេង នឹងធ្វើឱ្យ La Liga និង Champions League មានការប្រែប្រួលច្រើន”។ សម្ដីរបស់លោក Ernesto Valverde ៕
https://www.ballkhr.com/admin/assets/img/blog/638/14/bbbbb.jpg
គ្រូ Barca ៖ការប្រកួតប្រជែងរវាង Messi និង Ronaldo ត្រូវបានបញ្ចប់ហើយ