គ្រូ Arsenal មើលឃើញឱកាស ក្រោយ Ozil ចូលនិវត្តន៍ក្រុមជម្រើសជាតិ
https://www.ballkhr.com/blog?blogtitle=គ្រូ Arsenal មើលឃើញឱកាស ក្រោយ Ozil ចូលនិវត្តន៍ក្រុមជម្រើសជាតិ
គ្រូ Arsenal មើលឃើញឱកាស ក្រោយ Ozil ចូលនិវត្តន៍ក្រុមជម្រើសជាតិ
BallKh.com present គ្រូ Arsenal មើលឃើញឱកាស ក្រោយ Ozil ចូលនិវត្តន៍ក្រុមជម្រើសជាតិ
អ្នកចាត់ការរបស់ក្លឹប Arsenal លោក Unai Emery ជឿជាក់ថាការចូលនិវត្តន៍ពីក្រុមជម្រើសជាតិរបស់ខ្សែបម្រើ Mesut Ozil អាចផ្ដល់ប្រយោជន៍ដល់ក្លឹប ដោយសារតែកីឡាករផ្ដោតអារម្មណ៍បានល្អក្នុងការលេង។
Emery បាននិយាយថា៖ " ខ្ញុំបាននិយាយជាមួយក្រុមកីឡាករដែលលេងឲ្យក្រុមជម្រើសជាតិ។ វាមិនមែនជាការងាយស្រួលទេសម្រាប់ពួកគេ ក្រោយទើបលេងប្រកួត (អន្តរជាតិ) រួច។ នៅពេលដែលកីឡាករឈប់លេងប្រកួតទាំងនោះ នោះពួកគេអាចមានពេលច្រើនសម្រាប់ការហ្វឹកហាត់និង អភិវឌ្ឍសមត្ថភាពពួកគេបានល្អជាងមុន។ ក្នុងករណី Ozil ក៏អញ្ជឹងដែរ។ ការឈប់លេងឲ្យក្រុមជម្រើសជាតិ អាចបើកផ្លូវឲ្យគេយល់អំពីយុទ្ធសាស្ត្រនៃការលេងរបស់យើង កាន់តែលឿន"។
តាំងពីឈប់លេងឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់មក Ozil បានហ្វឹកហាត់ជាមួយក្លឹបនៅកំឡុង International Break កាលពីពេលថ្មីៗនេះ។
នៅដើមរដូវកាលថ្មីនេះ កីឡាករកូនកាត់ទួរគី-អាល្លឺម៉ង់ Ozil មិនទាន់បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតចូលម្ដងឡើយ ប៉ុន្តែរូបគេបានរកគ្រាប់បាន ៣គ្រាប់ក្នុងការបង្ហាញខ្លួន ៥លើក៕
ប្រភព៖ Bleacherreport ប្រែសម្រួល៖ ហ៊ីម រស្មី
https://www.ballkhr.com/admin/assets/img/blog/1035/14/5bcdc51050353_1540211940_large.jpg