ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ TH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ KH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ EN

ពត៍មាន14/09/2018



ក្ដៅទាំងព្រឹក! ក្លឹបយក្សពីរកំពុងលួងលោម Real Madrid ឲ្យលក់ Marco Asensio នៅរដូវក្ដៅនេះ!

 

Marco Asensio កំពុងតែល្បីស្ថិតក្នុងទំព័រមុខរបស់កាសែតកីឡាករក្នុងពិភពលោកនៅសប្ដាហ៍នេះ បន្ទាប់ពីការបង្ហាញទម្រង់លេងដល់កំពូលឲ្យជម្រើសជាតិអេស្ប៉ាញប៉ុន្តែរបាយការណ៍ថ្មី បានសន្និដ្ឋានថាគាត់ត្រូវបានគេតាមទាក់ទាញឲ្យចេញពី Real Madrid នៅរដូវកាលនេះ។ ការបង្ហាញថ្វីជើងដល់កម្រិតកំពូលរបស់គឺជួយឲ្យអេស្ប៉ាញឈ្នះក្រូអាតទល់ខណៈដែល Asensio ខ្លួនឯងរកបានមួយគ្រាប់ហើយ បញ្ចូនបាល់ឲ្យមិត្តរួមក្រុមបានគ្រាប់ក្នុងមួយប្រកួតនោះទៀតផង។ ទន្ទឹមនេះ! រូបគេកំពុងលេងជម្រើសដំបូងដោយជំនួសរ៉ូលរបស់ Cristiano Ronaldo ក្នុងតំណែងប្រយុទ្ធស្លាបឆ្វេងទៀតផង។ អតីតកីឡាកររបស់ Malloca មិនទាន់បានរកគ្រាប់បាល់ឲ្យក្រុមរបស់លោក Lopetegui នៅឡើយទេ ប៉ុន្តែរូបគេបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន៣ដងឲ្យក្នុងពានLa Liga ដោយបង្ហាញខ្លួនត្រឹមបីប្រកួត។ កាសែត Mundo Deportivo បានបញ្ជាក់ថាក្លឹបគឺ Barcelona និងTottenham បានបង្ហាញការចង់បានអំឡុងរដូវកាលដោះដូរកីឡាករនៅខែមករាខាងមុខ។ ការចង់បាននេះបានកើតឡើងមុនពេល CR7 ផ្ទេរទៅលេងនៅJuventus ទៅទៀតខណៈក្លឹបទាំងពីរខាងលើកំពុងសង្ឃឹមថា ការមិនសូវបានចូលលេងនៅស្ដេចសជា គ្រឿងសណ្ដំចិត្តឲ្យកីឡាំករវ័យ២៤ឆ្នាំរូបនេះចាកចេញ។អញ្ចឹងក៏ដោយចុះ! មិនទាន់មានការដេញថ្លៃណាមួយ បានមកដល់ដៃក្លឹបមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដនៅឡើយទេ ខណៈដែលខ្សែប្រយុទ្ធព័រទុយហ្គាល់បានចាកចេញពី Real ហើយនោះ វាអាចបញ្ជាក់បានហើយថា Asensio គួរតែដល់ពេលលេងពេញលេញហើយ ការលេងបានល្អប៉ុន្មានប្រកួតចុងក្រោយនេះធ្វើឲ្យក្លឹបចាត់ទុកថារូបគេមិនមែនជាកីឡាករសម្រាប់លក់នោះទេ។កីឡាករខ្លួនឯងក៏មិនដែលមានចិត្តចង់ចាកចេញពីកីឡដ្ឋាន Sntiago Bernabeu នោះទេហើយសូម្បីតែព័ត៌មានចចាមអារ៉ាមរូបគេចាកចេញក៏គ្មានលេចលឺដែរ៕ ប្រភព៖ bongpress