https://www.ballkhr.com/blog?blogtitle=ពត៍មាន15/10/2018ពត៍មាន15/10/2018BallKh.com present Laurent Koscielny ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិបារាំង
ខ្សែការពាររបស់ Arsenal កីឡាករ Laurent Koscielny បានសម្រេចចិត្តចូលនិវត្តន៍ពីជម្រើសជាតិបារាំង ក្នុងវ័យ៣៣ឆ្នាំ។
កីឡាករឆ្នើមរូបនេះបានខកខានទៅប្រកួត World Cup ក្នុងប្រទេសរុស្សី បន្ទាប់ពីបញ្ហារបួសពេលលេងឲ្យ Arsenal ប៉ះ Atletico Madrid នៅពានង្វាន់ Europa League។ សម្រាប់នៅពេលនេះគេចង់យកពេលផ្ដោតលើក្លឹបអាជីពវិញ។
“ខ្ញុំគិតថា ខ្ញុំបានផ្ដល់គ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានឲ្យជម្រើសជាតិបារាំងអស់ហើយ។ ខ្ញុំមានវ័យ៣៣ឆ្នាំ ធ្លាប់បានលេង Euro ២ដង និង World Cup ម្ដង។ បារាំងពេលនេះកំពុងស្ថិតក្នុងជំនាន់អស្ចារ្យ ព្រោះមានកីឡាករអស្ចារ្យ”។ សម្ដី Koscielny។Laurent Koscielny ជាប់ជម្រើសជាតិជាតិបារាំងតាំងពីឆ្នាំ២០១១ លេងបាន៥១ប្រកួត ទាត់បញ្ចូលទីបានមួយគ្រាប់គត់ ក្នុងនាមជាខ្សែការពារ៕ ប្រភព៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/983/18/1.jpg