https://www.ballkhr.com/blog?blogtitle=ពត៍មាន25/10/2018ពត៍មាន25/10/2018BallKh.com present អ្នកគាំទ្ររត់ទីលានឈូឆរថ្ងៃមុន ពេលនេះ Man Utd ត្រូវ UEFA ចាត់វិធានការ
ក្លឹប Manchester United ត្រូវបានចោទប្រកាន់ពីសហព័ន្ធបាល់ទាត់ទ្វីអឺរ៉ុប UEFA បន្ទាប់ពីមានអ្នកគាំទ្រជាច្រើនបានរត់ចូលទីលានមុននិងក្រោយការប្រកួត Champions League របស់ពួកគេចាញ់ Juventus កាលពីថ្ងៃអង្គារកន្លងទៅ។
នៅដើមវគ្គទីមួយបុរសម្នាក់បានរត់ទីកណ្ដាលទីលាន ស្របពេល United ត្រៀមទាត់បាល់ជ្រុង។ បន្ទាប់មកនៅចប់ការប្រកួតមានអ្នកគាំទ្រច្រើននាក់ទៀតបន្តចូលក្នុងទីលាន ដើម្បីទៅឱបអតីតវីរបុរសរបស់ពួកគេ Cristiano Ronaldo។
ដោយសារសកម្មភាពរញ៉េរញ៉ៃបែបនេះហើយ UEFA បានប្រកាសនឹងបើកការស៊ើបអង្កេតលើករណីនេះ។ យ៉ាងណាមិញ ការសម្រេចដាក់ទោសពិន័យបែបណាវិញ ត្រូវរងចាំការពិនិត្យជាមុនសិន។ Man Utd បានបរាជ័យក្រោមថ្វីជើង Juventus ១-០ ដែលមួយគ្រាប់នោះធ្វើបានដោយខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala៕ប្រភព៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1045/18/យ.jpg
អ្នកគាំទ្ររត់ទីលានឈូឆរថ្ងៃមុន ពេលនេះ Man Utd ត្រូវ UEFA ចាត់វិធានការ
ក្លឹប Manchester United ត្រូវបានចោទប្រកាន់ពីសហព័ន្ធបាល់ទាត់ទ្វីអឺរ៉ុប UEFA បន្ទាប់ពីមានអ្នកគាំទ្រជាច្រើនបានរត់ចូលទីលានមុននិងក្រោយការប្រកួត Champions League របស់ពួកគេចាញ់ Juventus កាលពីថ្ងៃអង្គារកន្លងទៅ។
នៅដើមវគ្គទីមួយបុរសម្នាក់បានរត់ទីកណ្ដាលទីលាន ស្របពេល United ត្រៀមទាត់បាល់ជ្រុង។ បន្ទាប់មកនៅចប់ការប្រកួតមានអ្នកគាំទ្រច្រើននាក់ទៀតបន្តចូលក្នុងទីលាន ដើម្បីទៅឱបអតីតវីរបុរសរបស់ពួកគេ Cristiano Ronaldo។
ដោយសារសកម្មភាពរញ៉េរញ៉ៃបែបនេះហើយ UEFA បានប្រកាសនឹងបើកការស៊ើបអង្កេតលើករណីនេះ។ យ៉ាងណាមិញ ការសម្រេចដាក់ទោសពិន័យបែបណាវិញ ត្រូវរងចាំការពិនិត្យជាមុនសិន។ Man Utd បានបរាជ័យក្រោមថ្វីជើង Juventus១-០ ដែលមួយគ្រាប់នោះធ្វើបានដោយខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala៕ប្រភព៖Sabay News Sport